តារាហ្វេសប៊ុក និងត្រូវជាបងស្រីបង្កើតតារាស្រីសិចស៊ីដ៏ល្បីឈ្មោះកញ្ញា ដេននី ខ្វាន់ គឺអ្នកនាង ចោម ច័ន្ទ កាលល្ងាចម្សិលមិញនេះ បានធ្វើឲ្យអ្នកលេងហ្វេសប៊ុកភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈអ្នកនាងបានបង្ហាញគ្រឿងអលង្កការលម្អខ្លួន ដែលទើបតែទិញមួយឈុតសរុបជាទឹកប្រាក់មានតម្លៃដល់ទៅជាង ២ម៉ឺនដុល្លារ ឯណោះ ។
ជាក់ស្តែង អ្នកនាង ចោម ច័ន្ទ បានបង្ហោះរូបភាពនៅកន្លែងលក់គ្រឿងអលង្ហការ និងព្រមទាំងសរសេរចំណងជើងយ៉ាងដូច្នេះថា៖ «សម្រេចថាយកម៉ូតនេះហើយ ព្រោះសាមញ្ញៗ ទំនេរមកទិញពេជ្រ នៅហាង ស៊ីន ហេង ព្រោះពេជ្រល្អ វល់ៗតាមប្អូនស្រី ដេន នី អស់ 25800$ លេងៗទៅ» ៕ ចន្ទី