Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណាត់ផ្លូវជាតិលេខ២១ ប្រវែងសរុប៦៣,៦គីឡូម៉ែត្រ គ្រោងសម្ពោធជាផ្លូវការ នៅថ្ងៃទី២៣មីនា ក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុន សែន

spot_img

ភ្នំពេញ ៖ កំណាត់ផ្លូវជាតិលេខ២១ ប្រវែងសរុប៦៣,៦គីឡូម៉ែត្រ (ក្រុងតាខ្មៅ-ជ្រៃធំ ព្រំដែនកម្ពុជា-វៀតណាម) គ្រោងរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវជាតិលេខ២១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិកសមាជិកាគណៈកម្មការត្រៀមរៀបចំ និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការងារត្រៀមរៀបចំ ពិធីរបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ដើម្បីស្វែងរកដំណោះស្រាយចំពោះសំណូមពរ ក៏ដូចជាបញ្ហាមួយចំនួនដែលគណៈកម្មការ និងអនុគណៈកម្មការនីមួយៗបានជួបប្រទះអំឡុងពេលអនុវត្តការងារ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានណែនាំឱ្យសមាជិកគណៈកម្មការសម្រាប់រៀបចំពិធីសម្ពោធដែល ចាត់តាំងដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តាមរយៈប្រកាសលេខ. ៨៩២ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ សហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានគ្នាទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលខ្លួនបានជួបប្រទះ ជាពិសេសអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួនដូចមានចែងនៅក្នុងប្រកាសនេះឱ្យបានខ្ជាប់ខ្ជួន សំដៅធានាឱ្យពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវនេះបានប្រព្រឹត្តទៅដោយរលូន តាមផែនការដែលបានគ្រោងទុក។

សូមជម្រាបជូនថា ផ្លូវជាតិលេខ២១ មានប្រវែងសរុប៦៣,៦គីឡូម៉ែត្រពីក្រុងតាខ្មៅដល់ជ្រៃធំ (ព្រំដែន កម្ពុជា-វៀតណាម) សាងសង់ដោយក្រុមហ៊ុនកូរ៉េ Hanshin E&C Co., Ltd. និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនអន្តរជាតិកូរ៉េ DASAN Consultants Co., Ltd. គ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈកិច្ចខិតខំប្រឹងប្រែងពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី កំណាត់ផ្លូវនេះត្រូវបានគិតគូរយកចិត្តទុក ដាក់ខ្ពស់ចាប់តាំងពីការចាប់ផ្តើមសាងសង់ រហូតដល់ការបញ្ចប់ការងារសាងសង់ជាស្ថាពរ ក្នុងនោះរួម មាន៖ ការចុះពិនិត្យតាមដានលក្ខណៈបច្ចេកទេស នៃការសាងសង់ ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី ដោយផ្ទាល់ និងការដំឡើងជញ្ជីងថ្លឹងយានយន្ត ការពារការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ស្របតាមបរិបទនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដើម្បីថែរក្សាកំណាត់ផ្លូវនេះឱ្យបានរឹងមាំ មាន អាយុកាលអាចប្រើប្រាស់បានយូរអង្វែង៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×