ភ្នំពេញ ៖ នៅថ្ងៃទីមួយនៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ គិតត្រឹមវេលាម៉ោង ៥:៣០ នាទី គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) បានទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សរុបចំនួន ១៦ គណបក្សនយោបាយ ដែលមានបេក្ខជនសរុបចំនួន ៥១.៩៥០ រូប ក្នុងនោះស្រីសរុបចំនួន ១៤.២២៩ រូប។ នេះបើយោងតាមសេចក្រីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២។


គ.ជ.ប បានបញ្ជាក់ថា ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ





