Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងខែកុម្ភៈ ឆ្នាំ២០២២ កងយោធពលខេមរភូមិន្ទ បាន សហការបង្ក្រាបបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមបាន៤៦០លើក និងករណីផ្សេងៗ ២ ២០៣លើក ឃាត់ខ្លួនជនសង្ស័យ២៨០នាក់

ភ្នំពេញ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកពាក្យ និងរដ្ឋលេខាធិការ នៃក្រសួងការពារជាតិ នៅថ្ងៃទី៥ខែមីនានេះ បានឲ្យដឹងថា ក្នុងខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ កងយោធពលខេមរភូមិន្ទ បានធ្វើម្ចាស់ការបង្ក្រាបបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមបានចំនួន ១៨៦លើក ឃាត់ខ្លួនជនសង្ស័យបាន ចំនួន២០៨នាក់ ក្នុងនោះរកឃើញជនពាក់ព័ន្ធចំនួន១៨១នាក់ និងវត្ថុតាងមួយចំនួនបញ្ជូនទៅតុលាការ។

ឯកឧត្តម បានបន្តថា ទទួល និងដោះស្រាយបណ្ដឹងផ្សេងៗបានចំនួន៥/៣០នៃបណ្ដឹង និងអនុវត្តដីកាតុលាការបានចំនួន៩៩ ៤៣៩នដីកា។

កងយោធពលខេមរភូមិន្ទបាន សហការបង្ក្រាបបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមបាន៤៦០លើក និងករណីផ្សេងៗ ២ ២០៣លើក ឃាត់ខ្លួនជនសង្ស័យ២៨០នាក់ និងសម្ភារៈផ្សេងៗជាច្រើន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×