Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចចាប់រថយន្ត មេឈ្មួញឈើជើងខ្លាំងពីរគ្រឿង នៅស្ទឹងត្រែង

ស្ទឹងត្រែង: សមត្ថកិច្ចបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ថា នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង បង្ក្រាបបានរថយន្តដឹកឈើខុសច្បាប់ចំនួន ២ គ្រឿង របស់មេឈ្មួញជើងខ្លាំងម្នាក់ បញ្ជូនមកកាន់ស្នងការនគរបាលខេត្ត។


មន្ត្រីសមត្ថកិច្ចដែលចុះបង្ក្រាបបានបង្ហើបឲ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ អំពីបទល្មើសដឹកឈើតាមរថយន្តសាំយ៉ុងពីរគ្រឿង សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង ក៏បានចុះទៅស្ទាក់ឃាត់ ចាប់រថយន្តដឹកឈើទាំង ២ គ្រឿង ដែលបម្រុងដឹកចេញពីភូមិសាស្ត្រត្មួងខ្លា ឃុំអូរម្រះ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់អូរគ្រៀង បូកស្រុកសំបូរ ខេត្តក្រចេះ។


តាមប្រភពឱ្យដឹងទៀតថា អ្នកពាក់ព័ន្ធក្នុងជំនួញឈើនេះ ត្រូវគេស្គាល់ឈ្មោះចែភ័ណ្ឌ រស់នៅក្រុងស្ទឹងត្រែង ដែលជាមេឈ្មួញជើងខ្លាំង ដឹកជញ្ជូនឈើពីស្ទឹងត្រែង ទៅក្រៅខេត្តយូរឆ្នាំមកហើយ។ ពេលសមត្ថកិច្ចចាប់រថយន្តដឹកឈើ ស្រ្តីម្នាក់ ឈ្មោះចែភ័ណ្ឌ បានគេចចេញពីរថយន្តដឹកឈើបទល្មើសនោះ។

ក្រោយពីបង្ក្រាបបាន សមត្ថកិច្ចក៏បញ្ជូនភ័ស្តុតាងឈើ មកស្នងការនគរបាលខេត្តស្ទឹងត្រែង ដើម្បីមានវិធានការតាមផ្លូវច្បាប់ ជាបន្តទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×