ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ២ នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងសម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន (សែកស្អុយ ) ជិត ១០ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ ២០២១ ។
មន្ត្រីនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ មានឈ្មោះ៖ទី១-ឈ្មោះ ប៉ែន សុភាព ភេទប្រុស អាយុ ៣៨ឆ្នាំនិងទី២- ឈ្មោះ ស៊ាង ថៃ ភេទប្រុស អាយុ ៣៨ឆ្នាំ ។

ជនសង្ស័យទាំង២នាក់ ត្រូវជាប់ចោទពីបទ ” មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ” តាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍ អាចជួញដូរបាននិង ប្រតិបត្តិការទូទាត់ប្រាក់ និងត្រូវចាប់ខ្លួនកាលពីថ្ងៃទី៤ ខែមីនា តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបានសាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



