ភ្នំពេញ ៖ កម្លាំងនគបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះឃាត់ក្មេងទំនើង ២ ក្រុម មានស្រីនិងប្រុសរួមទាំងម៉ូតូ បន្ទាប់ពីពួកគេបើកឆាកប្រយុទ្ធកា.ប់គ្នា នៅក្នុងបរិវេណកោះពេជ្រ។
ហេតុការណ៍ចុះឃាត់ខ្លួននេះដែរ ធ្វើឡើងកាលពីវេលាម៉ោង ៨និង ៣០នាទីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២២ ចំណុចក្នុងកោះពេជ្រ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុនឈានទៅដល់ការឃាត់ខ្លួន ដោយឃើញយុវជនមួយក្រុមមានគ្នា ៤ នាក់រហស្សនាមថា ៧៩zin បានជិះម៉ូតូដេញ វា.យទៅលើយុវជនមួយក្រុមទៀត រហស្សនាម ៩៨small មានគ្នាជាច្រើនាក់ នៅចំណុចក្នុងកោះពេជ្រ បន្ទាប់មកកម្លាំនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំង ចុះទៅដេញឃាត់ និងបង្រ្កាបបានភ្លាមៗ នៅក្នុងនោះឃាត់បានមនុស្ស ១៨ នាក់ មានស្រីនិងប្រុស រួមមានម៉ូតូ ៩ គ្រឿង។
បន្ទាប់ពីឃាត់ខ្លួនក្មេងទំនើងទាំងពីរក្រុម និងម៉ូតូ ៩គ្រឿង បាននាំខ្លួនយកទៅសាកសួរ និងចាត់ការបន្ត នៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ ៖ សា មេត







