Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តLexus 570 បើកកៀរថយន្ត rang rover រងការខូចខាតយ៉ាងដំណំ , សងជាសំណងទៅលើរថយន្ត rang rover បញ្ចប់រឿង

ភ្នំពេញ ៖ រថយន្តLexus 570មួយគ្រឿង បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន រេចង្កូតទៅកៀរថយន្ត rang rover ចំពីចំហៀងខាងឆ្វេង រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ១៤៣ កែង៣៩០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញរថយន្តម៉ាក rang rover ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2AU-7738 បើកបរតាមបណ្តោយផ្លូវ១៤៣ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជា៤ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក Lexus 570ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BD-3339 បើកបរបញ្រ្ចាសទិសគ្នាពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម មកដល់ចំណុចកើតហេតុបានរេចង្កូតជ្រុល ទៅកៀរថយន្ត rang rover ចំហៀងខាងឆ្វេងរងការខូចខាត យ៉ាងដំណំ ចំណែកឯរថយន្ត lexus570 វិញ រងការខូចខាតមួយចំហៀងមុខយ៉ាងដំណំ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចបានឲ្យភាគីទាំងសងខាងសម្រួលគ្នា បន្ទាប់ពីសម្រួលគ្នារួចមក ម្ចាស់រថយន្ត Lexus 570 ព្រមសងជាសំណងទៅលើរថយន្ត rang rover បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×