Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស៣នាក់ រងរបួស ក្នុងហេតុការណ៍ឆេះផ្ទះ និងឃ្លាំង នៅខណ្ឌទួលគោក

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះ និងឃ្លាំងមួយកន្លែង ដែលហេតុការណ៍ នេះបានកើតឡើង នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ កើតឡើងនៅចំណុចចំណុច ផ្ទះលេខ ១១១A,B,C ផ្លូវលេខ ១២២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ហេតុការណ៍ អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីផ្សារដំបូលធ្លាក់កម្ទេចធូកផ្សារបង្កជាអគ្គិភ័យ ដែលធ្វើឲ្យខូចខាតឆេះផ្ទះល្វែង៨ម៉ែត្រ គុណ៣០ម៉ែត្រ នឹងឃ្លាំង ទំហំ១៣ម៉ែត្រ គុណ៣០ម៉ែត្រ និងឆេះខូចខាត ឃ្លាំងចំនួន០១, រថយន្ត Toyota RAIZE ចំនួន ០១គ្រឿង ផ្លាកលេខ ភ្នំពេញ ២BQ ២៦៦៣ , ម៉ូតូចំនួន ០៤គ្រឿង, ម៉ូតូរម៉កចំនួន ០១គ្រឿង, កង់ចំនួន ០១គ្រឿង និងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង និងបានឆេះរាលដាល ដល់ផ្ទះអ្នកនៅក្បែរចំនួនមួយខ្នងផ្ទះ ព្រមទាំងមនុស្សចំនួន ០៣នាក់បានរងរបួស។

នៅម៉ោង១០និង៣០នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន១៩គ្រឿង ប្រើប្រាស់ទឹកអស់ ៣៨ឡាន ស្មើនឹង១៥២ម៉ែត្រគូប, រថយន្តក្រសួងមហាផ្ទៃ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប, រថយន្តទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន ស្មើនឹង១២ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៨ឡាន ស្មើនឹង៣២ម៉ែត្រគូប, រថយន្តទីក្រុងអូឡាំព្យា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន ស្មើនឹង៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើបាស់ទឹកអស់ ចំនួន១ឡាន ស្មើនឹង៤ម៉ែត្រគូប ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×