ខណៈដែលបានក្លាយខ្លួន ជាជំទាវ អតីតតារាចម្រៀងផលិតកម្មសាន់ដា ផាន់ ម៉ូនីកា បាននិយាយថា ខ្លួនផ្លាស់ប្ដូរច្រើន សូម្បីតែទំនាក់ទំនងជាមួយអ្នកសិល្បៈក៏ប្លែកដែរ ។
ម្ចាស់បទ «រំចង់ស្រែកែខ្លួន» ខាងលើបានឱ្យដឹងថា កាលនៅជាតារាចម្រៀងក្នុងផលិតកម្មសាន់ដេ ខ្លួនមានភាពមមារញឹកខ្លាំងជាមួយការងារដូចជាថត MV ព្រមទាំង ចំណាយពេលច្រើនទៅលើការគិតគំនិតថ្មីៗដើម្បីបម្រើអារម្មណ៍អ្នកគាំទ្រ ដូចនេះហើយពុំមានពេលវេលាគ្រប់គ្រាន់សម្រាប់ជួបជុំមិត្តអ្នកសិល្បៈឡើយ ផ្ទុយទៅវិញបច្ចុប្បន្ននេះ ក្រៅពីមុខជំនួញប្រកបទៅដោយរលូន លោកជំទាវក៏មានពេលវេលាគ្រប់គ្រាន់សម្រាប់ទំនាក់ទំនងមិត្តសិល្បៈ ដូចនេះហើយទើបមានភាពល្អូកល្អិនជាងមុន ។
គួរបញ្ជាក់ថា ផាន់ ម៉ូនីកា បានរៀបការជាមួយលោក គង់ សុខម៉េង ដែលបច្ចុប្បន្នជាទីព្រឹក្សារបស់សម្ដេចក្រឡាហោម ស ខេង និងមានងារជាឯកឧត្ដម ៕ សាវុធ