Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តឡង់គ្រីស័រ សាកកម្លាំងជាមួយរថយន្តបែនដឹកខ្សាច់ ក្រឡាប់បាស់ជើង សង្កត់រ៉ីម៉កកង៣មួយគ្រឿងទៀត​ សំណាងណាស់អត់មានអ្នករងរបួស

ភ្នំពេ ​៖ រថយន្តបែនដឹកខ្សាច់ចង្កូតស្តាំមួយគ្រឿង ក្រឡាប់សង្កត់លើរ៉ីម៉កម៉ូតូកង់៣ ខណ:រថយន្តឡង់គ្រឺស័រមួយគ្រឿងទៀត បើកឆ្លងផ្លូវជ្រុលទៅបុកពីក្រោយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង​​ ១និង៣០នាទី រសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព៍ត័មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកខ្សាច់មួយគ្រឿង ពណ៌ក្រហមពាក់ផ្លាកលេខចង្កូតស្តាំ PP-2451 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំនុចកើតហេតុ ស្រាប់តែមានរថតន្តឡង់គ្រីស័រ ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2AR-3650 បើកបរដោយស្ត្រីវ័យចំណាស់ម្នាក់ក្នុងទិសដៅពីជើងទៅត្បូង បានបត់ឆ្លងផ្លូវបម្រុងនិងបត់ឆ្វេងបានជ្រុលចង្កូត ទៅបុកផ្នែកខាងក្រោយរថយន្តដឹកខ្សាច់បណ្តាល ឲ្យក្រឡាប់សង្កត់ពីលើម៉ូតូសណ្តោងរ៉ីម៉កមួយគ្រឿងទៀត ដែលកំពុងតែបើកបរក្នុងទិសដៅពីលិច ទៅកើតសំណាងល្អម្ចាស់ម៉ូតូសណ្តោងរ៉ឺម៉ក លោតចេញពីលើម៉ូតូទាន់ពេលវេលា។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងជំនាញចរាចរណ៍ក្រុង បានចុះមកជួយសម្រួល និងបញ្ចៀសការកកស្ទះចរាចរណ៍ ដើម្បីធ្វើការវាស់វែង និងស្ទូចយករថយន្តទាំង២គ្រឿង និងម៉ូតូសណ្តោងរ៉ឺម៉កយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖​​សួង សាម

×