Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ចប់ការចុះបញ្ជី : គណបក្សចំនួន ៥ ដាក់បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ច្រើនជាងគេ

ភ្នំពេញ : មន្ត្រីជាន់ខ្ពស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានឲ្យដឹងថា ការចុះបញ្ជីនៃគណបក្សនយោបាយឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រយ:ពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២២ បានបិទបញ្ចប់ហើយ។ ដោយគណ:កម្មការឃុំ សង្កាត់រៀបចំការ បោះឆ្នោត បានទទួលពាក្យសុំចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះ សរុបចំនួន ១៧ គណបក្សនយោបាយ ដែលមានបេក្ខជនសរុបចំនួន ៨២,៧៨៦រូប ក្នុងនោះស្រីចំនួន ២៥,៩៦៣រូប។

មន្ត្រីដដែលបានបង្ហាញថា ក្នុងចំណោមគណបក្សនយោបាយឈរឈ្មោះ សរុបចំនួន ១៧ គឺមានគណបក្សនយោបាយចំនួន ៥ ដែលបានដាក់បេក្ខជនឈរឈ្មោះច្រើនជាងគេ មានដូចជា :
១. គណបក្សប្រជាជនកម្ពុជា
២. គណបក្សខ្មែររួបរួមជាតិ
៣. គណបក្សហ៊្វិនស៊ិនប៉ិច
៤. គណបក្សខ្មែរស្រឡាញ់ជាតិ
៥. គណបក្សភ្លើងទៀន

ប្រភពបានបន្តថា ចំណែកគណបក្សនយោបាយចំនួន ១២ផ្សេងទៀត គឺបានដាក់បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ តែមិនបានច្រើន នោះទេ៕ រក្សាសិទ្ធិដោយ : ចេស្តារ

×