ក្រោយពីបានចូលរោងការកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ អ្នកនាង អេនជី ព្រមទាំងស្វាមី មានគម្រោងទៅក្រេបទឹកឃ្មុំរហូតដល់ទៅ ៣ប្រទេសឯណោះ ។
គេដឹងថា អតីតតារាចម្រៀងស្រីខាងលើ និងស្វាមីបានចូលរោងការក្នុងចំណាយរហូតដល់ក្បែរ ២ម៉ឺនដុល្លារ ហើយអ្វីដែលកាន់តែអស្ចារ្យទៀតនោះ គឺអ្នកទាំងពីរនាក់ បានរៀបចំគម្រោងទៅក្រេបទឹកឃ្មុំ រហូតដល់ទៅ ៣ប្រទេស ក្នុងនោះមានវៀតណាម អូស្ត្រាលី និង ជប៉ុន ហើយទាំង ៣ប្រទេសនេះ នឹងត្រូវចំណាយពេលវែងដើម្បីដើរកម្សាន្ត ។
គួរបញ្ជាក់ថា គូស្វាមីភរិយាថ្មីថ្មោងខាងលើនេះ ពុំទាន់ដឹងពីខ្ទង់ចំណាយនៃដំណើរក្រេបទឹកឃ្មុំនេះឡើយ ៕