រតនគិរី ៖ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី កាលពីថ្ងៃទី៦ខែមីនា ឆ្នាំ២០២២ បានចាប់រថយន្តស៊េរីទំនើបអត់ពន្ធនាំចូលចំនួន ២ គ្រឿង រួចប្រគល់ឱ្យមន្ត្រីគយ។
រថយន្តទាំង២គ្រឿងដែលឃាត់បាននោះ ៖ ១) ម៉ាកឡិចស៊ីស 330 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2Y-0482 សង្ស័យ គ្មានពន្ធនាំចូល ឃាត់នៅចំណុចជិតមន្ទីរវប្បធម៌ខេត្ត ក្នុងក្រុងបានលុង និង២) រថយន្តម៉ាកឡិចស៊ីស 400h ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AL-1806 សង្ស័យ គ្មានពន្ធនាំចូល ឃាត់នៅចំណុចភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

ក្រោយឃាត់បានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តរតនគិរី បានប្រគល់រថយន្តទាំងនោះ ជូនសាខាគយនិងរដ្ឋាករខេត្តរតនគិរី ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



