កោះកុង ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២២ បានចុះបង្រ្កាប និង បុរសម្នាក់ពាក់ព័ន្ធករណី ឃាត.កម្ម ដោយលើដៃវា.យប្រពន្ធខ្លួនឯងបណ្តាលឲ្យស្លា.ប់ យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ ប្រព្រឹត្ត ស្ថិតនៅក្នុងផ្ទះជនរងគ្រោះ ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សមត្ថកិច្ចក្រុងខេមរភូមិន្ទបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈឺន សុងកាន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ( ត្រូវជាប្តី)។ ចំណែកឯជនរងគ្រោះមានឈ្មោះ ស៊ង សុភ័ស ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ។ អ្នកទាំងពីរ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

បច្ចុប្បន្ននេះ, សាកសពរបស់ជនរងគ្រោះ ត្រូវសមត្ថកិច្ច ប្រគល់គ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកជនសង្ស័យ ត្រូវបានសមត្តកិច្ចនគរបាល កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

