Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរស២នាក់ និងដកហូតបានគ្រឿងញៀនចំនួន ៧ កព្ចាប់នៅខេត្តព្រះសីហនុ

ព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែ មីនា ឆ្នាំ ២០២២ បានចឃាត់ខ្លួនបុរសសង្ស័យចំនួន ២ នាក់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន ដ៏សកម្មប្រព្រឹត្តនៅចំណុចក្នុងបន្ទប់ជួល ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យ២នាក់ទាំង២នាក់ មាន- ឈ្មោះ ម៉ាត់ យ៉ាក់កូប ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ឥស្លាម មុខរបរកម្មកររោងចក្រ ។ និងម្នាក់ទៀត មាន ឈ្មោះ ស៊ីម ម៉េងឡុង ភេទ ប្រុស អាយុ២៤ឆ្នាំ មមុខរបរជាងភ្លើង ។ អ្នកទាំងពីរ មានទីលំនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃ នប់ ខេត្តព្រះសីហនុ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ គ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន០៧កញ្ចប់ (ធំចំនួន០១កញ្ចប់) និងទូរស័ព្ទដៃចំនួន០១គ្រឿង ។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់ ត្រូវបានទៅបញ្ចូន ទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×