Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទល្មើសព្រៃឈើ នៅតែបន្តដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេង ពីខេត្តក្រចេះ ទៅខេត្តកំពង់ចាម

ក្រចេះ ÷ ក្រុមឈ្មួញនៅតែបន្តដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេង ទាំងយប់ទាំងថ្ងៃ ពីខេត្តក្រចេះ ទៅស្ទឹងត្រង់ ខេត្តកំពង់ចាម។ រីឯមន្ត្រីជំនាញពាក់ព័ន្ធមិនមានការបង្ក្រាបទេ។


តាមប្រភពព័ត៌មានបានឲ្យដឹងថា ជារៀងរាល់ថ្ងៃឈ្មួញ បានប្រើគោយន្តជាច្រើនគ្រឿង ចូលទៅក្នុងព្រៃឡង់ ហើយបានដឹកជញ្ជូនយកមកលក់ឲ្យឈ្មួញ នៅភូមិសាស្ត្រឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។


បន្ទាប់មកឈ្មួញបានប្រើរថយន្តសាំយ៉ុង ដឹកពីឃុំកំពង់ចាមស្រុកសំបូរ ទៅកាន់ទឹកដីស្រុកព្រែកប្រសព្វ និងបន្តទៅស្ទឹងត្រង់ខេត្តកំពង់ចាម ដើម្បីចែកចាយដាក់តាមដេប៉ូ។ សកម្មភាពដឹកជញ្ជូនឈើលេខ២ ស្ទើរតែបាក់រថយន្តទៅហើយនោះ កើតមានជាយូរមកហើយ គេមិនដែលសូវឃើញមន្ត្រីពាក់ព័ន្ធ នៅតំបន់នោះធ្វើការបង្ក្រាបទេ។


ជុំវិញករណីខាងលើនេះ មានការលើកឡើងថា ទាល់តែមានបទបញ្ជាពីថ្នាក់ជាតិ ទើបមន្ត្រីនៅក្នុងខេត្តក្រចេះ ដែលទទួលភារកិច្ចតួនាទីគ្រប់គ្រង អភិរក្សតំបន់ការពារធនធានធម្មជាតិព្រៃឡង់ ធ្វើការចុះបង្ក្រាប៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×