Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមជួញដូរគ្រឿងញៀន ប្រដាប់ដោយអាវុធ ៤នាក់ ត្រូវបានចាប់ខ្លួន និងរឹបអូសគ្រឿងញៀនជិត ៦៥ គីឡូក្រាម អាវុធ៣ដើម

ភ្នំពេញ ៖ អង្គភាពប្រឆាំងគ្រឿងញៀ បានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នៅវេលាម៉ោង១៣និង១០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា លោក វរសេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ និងងលោក វរសេនីយ៍ទោ សេង ឃុនណាង នាយការិយាល័យ ក១១ មានការចូលរួមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំង មានការសម្របសម្រួលពីលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើប អង្កេតស្រាវជ្រាវ បង្រ្កាប ២គោលដៅផ្សេងគ្នា បន្តបន្ទាប់ :

គោលដៅទី១: នៅចំណុច ស្ថានីយ៍ប្រេងឥន្ទន:តេឡា ផ្លូវបេតុង ស្ថិតក្នុង ភូមិជម្ពូវន្ត័ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់បានជនសង្ស័យ ០១នាក់ឈ្មោះ ទិន ទី.រថយន្ត១គ្រឿង និងសារធាតុញៀនប្រមាណជាង៦០គីឡូ ។

គោលដៅទី២: នៅវេលាម៉ោង១៤និង៣០នាទី ថ្ងែ ខែ ឆ្នាំដដែល បានទៅឃាត់រថយន្ត០២គ្រឿង ជនសង្ស័យ០៣នាក់ និង អាវុធ០៣ដើម( វែង១ដើម ខ្លី២ដើម ) នៅចំណុច បូរីពិភពថ្មី ផ្លូវ១៥B សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ០៤នាក់:
១-ឈ្មោះ ទិន ទី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ(មានដីកាចាប់ខ្លួន) មានគ្រឿងញៀនជាង៦០គីឡូ ដែលចាប់បាន។
២-ឈ្មោះ ដាវ ឌីឌឹន(DAV DE DAN) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ថៃ។
៣-ឈ្មោះ វ៉ាន់ឆៃ លឿងផូត (VANCHAI LOEUNG PKUOUCH) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ថៃ។
៤-ឈ្មោះ មង្គល សុខហម (MONG SOKHORM) ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិ ថៃ

វត្ថុតាងចាប់យកបាន: -មេតំហ្វេតាមីន(ICE)ទម្ងន់ សុទ្ធ ៤២គីឡូនិង៧៥៩.៨៤ក្រាម ។ -ហេរ៉ូអ៊ីន(HEROIN)ទម្ងន់ សុទ្ធ ២១គីឡូ និង១២០ក្រាម ។ សរុបសារធាតុញៀនប្រមាណ ៦៣គីឡូនិង៨៧៩.៨៤ក្រាម។ -អាវុធAK ១ដើមនិងអាវុធខ្លី២ដើម – រថយន្ត ៣គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានី តាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×