Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី 0៦ ខែ​ឧសភា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំជូត ៖ ការងារ ប្រយ័ត្ន​មាន​អ្នក​ច្រណែនឈ្នានីស ក្នុង​ការងារ ។ លុយកាក់ មិន​ស្ថិរភាព មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន ។ មនោសញ្ចេតនា​គួរ​កំណត់​ឲ្យ​ច្បាស់លាស់​មនោសញ្ចេតនារ​បស់​ខ្លួន ៕

​ឆ្នាំឆ្លូវ ៖ ការងារ មិនត្រូវ​តឹងតែង​ហួស គួរ​បង្កើត​បរិយាកាស​ធូរស្រាល​ក្នុង​ការងារ ។ លុយកាក់ កើតមាន​ខ្ទង់​ត្រូវ​ចំណាយ​ទាក់ទង​ដល់​បញ្ហា​សុខភាព ។ មនោសញ្ចេតនា​ងាយ​កើត​​មានទំនាស់​ការឈ្លោះប្រកែក​គ្នា ៕

​ឆ្នាំខាល ៖ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​រួម​ការងារ ដើម្បី​ឲ្យ​បុព្វហេតុ​របស់​អ្នកមាន​ភាពរលូន​គ្មាន​ឧបសគ្គ ។ លុយកាក់ មានឱកាស​កើន​ចំណូល​ថែម ។​មនោសញ្ចេតនា គួរ​ម្ចាស់ការ​ក្នុង​រឿងមនោ​សញ្ចេតនា ៕

​ឆ្នាំថោះ ៖ ការងារ អំណោយផល​ល្អ គ្រប់យ៉ាង​សម្រេចបាន​ដោយ​គ្មាន​ការរាំងស្ទះ ។ លុយកាក់ មានឱកាស​បាន​ឡើង​ប្រាក់ខែ ។ មនោសញ្ចេតនាត្រូវ​ចេះ​ថែរក្សា​ចំណង​ស្នេហ៍​បច្ចុប្បន្ន​ឲ្យ​បាន​គង់វង្ស ៕

​ឆ្នាំរោង ៖ ការងារ មិនត្រូវ​លូកដៃ​ចូល​ជ្រៅ​ទៅក្នុង​រឿង​អ្នកដទៃ បញ្ចៀស​បន្សល់ទុក​រូប​ភាពអាក្រក់​សម្រាប់​ថ្នាក់លើ ។ លុយកាក់ មិនល្អ​ប្រសើរ ត្រូវ​ចេះ​ត្បិតត្បៀត​ចំណាយ ។ ​មនោសញ្ចេតនា ងាយ​កើតមាន​ការឈ្លោះប្រកែក​គ្នា ៕

​ឆ្នាំម្សាញ់ ៖ ការងារ មិនត្រូវ​វិនិយោគ ក្នុង​វិស័យ​អចលនទ្រព្យ ។ លុយកាក់ ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការបណ្តាក់ទុន​រកស៊ី ។ មនោសញ្ចេតនា​គួរ​ចេះ​ក្តាប់​ឱកាស​ក្នុង​រឿង​មនោសញ្ចេតនា ៕

​ឆ្នាំមមី ៖ ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ការចរចា​សហការ​រក​ស៊ី ។ លុយកាក់ គួរ​មាន​ផែនការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យ​ត្រឹមត្រូវ ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែមល្ហែម ។​

​ឆ្នាំមមែ ៖ ការងារ រឿង​គ្រួសារ​ឥទ្ធិពល​ដល់​ផ្លូវចិត្ត​ធ្វើ​ឲ្យ​ប៉ះពាល់​ការងារ​របស់​អ្នក ។ លុយកាក់ សម្ពាធ​លុយកាក់​កើនឡើង ។ មនោសញ្ចេតនា​កុំ​ឲ្យ​បញ្ហា​លុយកាក់​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​រវាង​អ្នក​ទាំងពីរ ៕

​ឆ្នាំវក ៖ ការងារ ល្អប្រសើរ ទទួលបាន​ការកោតសរសើ​រ​គាំទ្រ​ពី​មនុស្ស​ជុំវិញខ្លួន​។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល ប្រយ័ត្ន​មាន​អ្នក​ចង់​បោកប្រាស់ ។ មនោសញ្ចេតនា រីករាយសុភមង្គល ៕

​ឆ្នាំរកា ៖ ការងារ មាន​សម្ពាធ​ច្រើន​ធ្វើ​ឲ្យ​អ្នក​នឿយណាយ​អស់កម្លាំង​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ គួរ​ទុកដាក់​ប្រាក់​ឲ្យ​បាន​ត្រឹមត្រូវ ។ មនោសញ្ចេតនា​ត្រូវមាន​ភាពស្មោះត្រង់​ក្នុង​រឿង​មនោសញ្ចេតនា ទើប​អ្នក​មិន​ឈឺចាប់​ទៅ​ថ្ងៃក្រោយ ៕

​ឆ្នាំចរ ៖ ការងារ អំណោយផល​ល្អ គួរ​ចេះ​ក្តាប់​ឱកាស ប្រើប្រាស់​ទំនាក់ទំនង​សង្គម​ដើម្បី​បុព្វហេតុ​រីកចម្រើន​រឹងមាំ​ជាង ។ លុយកាក់ ត្រូវ​សន្សំសំចៃ ព្រោះ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​​មិន​ស្ថិរភាព​ឡើយ ។ មនោសញ្ចេតនា គួរ​ពង្រឹង​ឡើងវិញ​មនោសញ្ចេតនា​រវាង​អ្នក​ទាំងពីរ ៕

​ឆ្នាំកុរ ៖ ការងារ ជួប​ឧបសគ្គ​ច្រើន ត្រូវ​ប្រយ័ត្នប្រយែង​ក្នុង​គ្រប់​ស្ថានការណ៍ ។ លុយកាក់ ជា​ថ្ងៃ​មិនល្អ​សម្រាប់​ការរកចំណូល​មិនគួរ​វិនិយោគ​អ្វី​ឡើយ ។ មនោសញ្ចេតនា​កុំ​ឲ្យ​បញ្ហា​លុយកាក់​ឥទ្ធិពល​អាក្រក់​ដល់​មនោសញ្ចេតនា ៕​

×