Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់ វគ្គ​ជម្រុះ​៨​ក្រុម​

spot_img

​ភ្នំពេញ​ ៖ ចាប់ពី​ថ្ងៃទី ៤ ដល់​ថ្ងៃទី ៦ ខែឧសភា​ឆ្នាំ​២០១៨​នេះ ស្រា​បៀរ​អាន់​ឆ័​រ បានរៀបចំ​ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ដំបូងបង្អស់​គឺ International Beach Volleyball 2-Star FIVB World Tour នៅ​កោះ​ពេជ្រ រា​ធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​ក្រុម​កីឡាករ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជាច្រើន​ក្រុម​។

​ក្នុងការ​ប្រកួត​ក្នុង​ថ្ងៃទី​៥​ខែឧសភា គឺជា​ការប្រកួត​ជម្រុះ​វគ្គ ដោយ​ជម្រុះ​ពី​៣២​ក្រុម មក​១៦​ក្រុម មក​៨​ក្រុម និង​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ប្រកួត​៤​ក្រុម សម្រាប់​ប្រកួត​យក​២​ក្រុម​ចុងក្រោយ​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៦​ឧសភា​នេះ​។​

​នេះ​ជា​ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្ដរជាតិ​លើកទីមួយ​ដែល​ប្រារព្ធ​ឡើង​នៅក្នុង​ព្រះរាជា​ណា​ច​កម្ពុជា​ដែល​រៀបចំឡើង​ដោយ​ស្រា​បៀរ​អាន់​ឆ័​រ​ក្រោម​កិច្ចសហការ​ជាមួយនឹង​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ (FIVB) ក្រសួង​អប់រំ​យុវជន និង​កីឡា និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​។ ការប្រកួត​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​នេះ​មាន​ក្រុម​ចូលរួម​ចំនួន ២៩ ក្រុម​មកពី ១៧ ប្រទេស​ដូចជា​អូស្ត្រាលី កាណាដា ដា​ណឺ​ម៉ាក អាល្លឺម៉ង់ ក្រិ​ក ជប៉ុន ណូ​វែ​ល​សេ​ឡង់ រុស្ស៊ី ស៊ុយអែត និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​។ ការប្រកួត​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​នេះ​ផ្តល់​ភាព​រំភើប​រីករាយ​ក្រៃលែង​សម្រាប់​ទស្សនិកជន ដោយសារ​កីឡាករ​មកពី​បណ្តា​ប្រទេស​ជាច្រើន​នឹងចូលរួម​ប្រកួតប្រជែង​គ្នា​នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សន្សំ​ពិន្ទុ ដែល​អាច​លេង​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្របខ័ណ្ឌ FIVB World Tour ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ច​ដើម្បី​ឈានទៅរក​ជើងឯក​ពិភពលោក​។​

​កម្មវិធី International Beach Volleyball 2-Star FIVB World Tour គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់​ស្រា​បៀរ​អាន់​ឆ័​រ​ដែល​បានរៀបចំ​សន្និសីទកាសែត​ប្រកាស​បើក​ជា​ផ្លូវការ​កាលពី​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅ​សណ្ឋាគារ ខេ​ម​បូ​ឌីយ៉ាណា​។ កម្មវិធី​នេះ​បានចាប់ផ្តើម​ពីថ្ងៃ​ទី ២៤ ខែមីនា​រហូតដល់​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៨ នៅ​ខេត្ត​ក្រុង​ធំ​ចំនួន​ប្រាំបី​រួមមាន​ខេត្តកំពង់ស្ពឺ ព្រះសីហនុ បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម រាជធានី​ភ្នំពេញ រតនគិរី និង​ខេត្តសៀមរាប។​

​ម៉ោង​ប្រកួត​កម្មវិធី International Beach Volleyball 2-Star FIVB World Tour ចាប់ផ្តើម​ពី​ម៉ោង ៩ ព្រឹក​ដល់ ៥ ល្ងាច​ចាប់ពី​ថ្ងៃទី ៤ ដល់​ថ្ងៃទី ៦ ខែឧសភា​ខាងមុខនេះ នៅ​បរិវេណ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​កម្មវិធី​ប្រកួត​នេះ មានការ​ប្រគុំ​តន្ត្រី​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តារា​ល្បីល្បាញ​អន្តរជាតិ កញ្ញា ភា​មា (Pia Mia) កំពូល​តារាចម្រៀង​ស្រី​ដ៏​ល្បី​ប្រចាំ​សហរដ្ឋអាមេរិក ព្រមទាំង​តារា​ល្បីៗ​ប្រចាំ​ព្រះរាជា​ណា​ច​កម្ពុជា​ជាច្រើនរូប​មានដូចជា កញ្ញា ឱក សុគន្ធ​កញ្ញា លោក ខេមរៈ សេរី​មន្ត លោក នី​កូ លោក ឆន សុវណ្ណ​រាជ អ្នកនាង សុគន្ធ នីសា អ្នកនាង សុខ ស្រី​នាង កញ្ញា ទេព បូ​ព្រឹក្ស កញ្ញា សួស វី​ហ្សា អ្នកនាង ពេជ្រ សោភា កញ្ញា វី ឌី​ណែ​ត លោក ស្តិ​ប (Step) លោក ជី ដេវីត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×