Saturday, January 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានព្រឹទ្ធសភា​អូស្ត្រាលី​លាលែង​ពី​តំណែង​ដោយសារ​រកឃើញថា មាន​សញ្ជាតិ ២

​ប្រធានព្រឹទ្ធសភា​អូស្ត្រាលី លោក Stephen Parry បាន​និយាយថា​លោក​នឹង​លាលែង​ចេញពី​តំណែង ក្រោយពេល​មានការ​អះអាងថា គាត់​មាន​សញ្ជាតិ​អង់គ្លេស​មួយទៀត​។​

​លោក Stephen Parry បាន​និយាយ​នៅក្នុង​សេចក្តី​ប្រកាសថា គាត់​ជឿជាក់ថា គាត់​ត្រូវបាន​គេ​ជ្រើសតាំង​ខុស ដោយសារតែ​ឋានៈ​របស់គាត់​។​

​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ តុលាការ​ជាន់ខ្ពស់​អូស្ត្រាលី​បានធ្វើការ​សម្រេច​ថា អ្នកនយោបាយ​ចំនួន ៥​នាក់​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​មិន​ត្រឹមត្រូវ​តាមច្បាប់ ស្ថិតក្រោម​រដ្ឋធម្មនុញ្ញ ដោយសារតែ​ពួកគេ​មាន​សញ្ជាតិ​ពីរ​។​

​លោក Stephen Parry ទទួលបាន​សញ្ជាតិ​អង់គ្លេស​ពី​ឪពុក​របស់លោក​។​

​សម្រាប់​តំណែង​ដើម្បី​ជំនួស​លោក Stephen Parry នឹងត្រូវ​ធ្វើការ​ជ្រើសរើស​តាមរយៈ​ការរាប់​សន្លឹកឆ្នោត​សារជាថ្មី ពី​ការបោះឆ្នោត​ឆ្នាំមុន​។ សម្រាប់​អ្នក​ដែល​នឹង​ទៅកាន់​តំណែង​ជំនួស​លោក គឺ​ទំនងជា​សមជា​ជិ​ក​មកពី​គណបក្ស​សេរីនិយម​៕ ដោយ ៖ សុភ័ក្ត្រ​