Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរសរុបរបស់ទីផ្សារគោល និងកំណើននៃផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃម្សិលមិញនេះ មានចំនួនជាង ២ប៊ីលានរៀល

តម្លៃជួញដូរសរុបរបស់ទីផ្សារគោល និងកំណើននៃផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃម្សិលមិញនេះ មានចំនួនជាង ២ប៊ីលានរៀល​។ ក្នុងនោះ ភាគហ៊ុនចំនួន ០៥ នៅលើទីផ្សារគោលមានកំណើនថ្លៃភាគ
ហ៊ុន។

ភាគហ៊ុន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PWSA) ហ្ក្រេនធ្វីន (GTI) កំពង់ផែស្វយ័តក្រុងភ្នំពេញ(PPAP) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSP) និងផេសថិក(PEPC) បានកើនឡើងចន្លោះពី ១០ទៅ១០០រៀលក្នុងមួយហ៊ុន ដោយកំពង់ផែស្វយ័តក្រុងភ្នំពេញ(PPAP) មានកំណើនខ្ពស់ជាងគេ ចំនួន ១០០រៀល ហើយបន្ទាប់មកគឺតំបន់សេដ្ឋកិច្ចពិសេស (PPSP) ភ្នំពេញ ដែលមានកំណើន៦០រៀល។

ឌីប៊ីឌី (DBDE) ក៏មានកំណើនខ្ពស់ផងដែរ ចំនួន ២០រៀល ខណៈដែលេជេអេសអិល (JSL) បានធ្លាក់ចុះ ៤៨០រៀល។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើង ០,១១% ដល់ ៥៧៦,២៤ពិន្ទុ៕

×