Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តី​នៅ​លីវ​ម្នា​ក់ ជ្រើស​ឆ្កែ​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន លះបង់​ចំណាយ​ទិញ​កៅអី​យន្តហោះ​សម្រាប់​ឆ្កែ៤ក្បាល ធ្វើដំណើរ​ជុំវិញ​ពិភពលោ​ក គ្រាន់តែ​ឆ្លង​កាត់​ជើង​ហោះ​ហើរ​រហូត​ចំនួន…

ស្រ្តីម្នាក់តែងតែងតែទិញកៅអីយន្តហោះបន្ថែម ដើម្បីធ្វើដំណើរជុំវិញពិភពលោកជាមួយនឹងសត្វឆ្កែចិញ្ចឹមជាទីស្រឡាញ់ចំនួន ៤ ក្បាលរបស់នាង។ ហើយសត្វឆ្កែពណ៌សទាំង៤ក្បាលនោះ បានក្លាយជាដៃគូដែលមិនអាចខ្វះបានរបស់ស្ត្រីមកពីទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) រូបនេះ នៅពេលធ្វើដំណើរជុំវិញពិភពលោក។

ឆ្កែ ៤ ក្បាលរបស់ Oxana Nabokova មាន៖ Maya អាយុ ៤ ឆ្នាំ Charlie និង Lily អាយុ ១ ឆ្នាំ និង Marvel អាយុ ១០ ខែ។ នាងស្រឡាញ់សត្វចិញ្ចឹមរបស់នាងខ្លាំងណាស់ ហើយជារឿយៗ ធ្វើដំណើរជុំវិញពិភពលោករៀងរាល់ពីរបីខែម្តង។

រហូតមកដល់ពេលនេះ ពួកគេ​បានធ្វើ​ការជាមួយគ្នា ជាមួយជើងហោះ​ហើរប្រមាណ ៧០ ជើងរួចមកហើយ​ទៅកាន់តំបន់ទេសចរណ៍ល្បីៗ​លើ​ពិភពលោក។ រាល់ជើងហោះហើរ នាង Oxana ត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្ន ដោយក្រុមហ៊ុនអាកាសចរណ៍ល្បីឈ្មោះដែលអនុញ្ញាតឱ្យសត្វចិញ្ចឹមជិះលើយន្តហោះ។

Oxana ជារឿយៗត្រូវទិញកៅអីបន្ថែមសម្រាប់សត្វឆ្កែ ៤ ក្បាលរបស់នាង ហើយពួកគេមានកន្លែងគ្រប់គ្រាន់ ដើម្បីរីករាយនឹងការធ្វើដំណើរប្រកបដោយផាសុខភាព។ សំខាន់ជាងនេះទៅទៀត សត្វឆ្កែគឺជាថ្នាំដ៏សំខាន់មួយ ដើម្បីជួយនាងជំនះការភ័យខ្លាចរបស់នាងក្នុងការហោះហើរផងដែរ។

Oxana បានចែករំលែកថា “ជាធម្មតាយើងធ្វើដំណើររៀងរាល់ពីរបីខែម្តង។ ខ្ញុំមានការភ័យខ្លាចក្នុងការហោះហើរ ប៉ុន្តែខ្ញុំមានអារម្មណ៍ស្ងប់ស្ងាត់ នៅពេលដែលខ្ញុំធ្វើដំណើរជាមួយសត្វឆ្កែចំនួន ៤ ក្បាលរបស់ខ្ញុំ។ យើងតែងតែធ្វើដំណើរជុំវិញសហរដ្ឋអាមេរិក ដោយទៅទស្សនារដ្ឋជាច្រើនដូចជា Seattle, Utah, Las Vegas, អារីហ្សូណា កាលីហ្វ័រញ៉ា និងម៉ៃអាមី និងប្រទេសជាច្រើនទៀតដូចជា៖ ម៉ិកស៊ិក អារូបា សាធារណរដ្ឋដូមីនីកែន បារាំង ហូឡង់ និងបែលហ្ស៊ិក ជាដើម។ អ្នកដំណើរជាច្រើនពិតជាមានការភ្ញាក់ផ្អើល នៅពេលឃើញខ្ញុំកំពុងធ្វើដំណើរជាមួយសត្វឆ្កែ ៤ ក្បាលនៅលើយន្តហោះ ប៉ុន្តែសំណាងល្អ ដែលគ្មាននរណាម្នាក់ត្អូញត្អែរអំពីពួកវា”។

ស្ត្រីនៅលីវអាយុ ៣៣ ឆ្នាំ រូបនេះ គឺមានការប្រុងប្រយ័ត្នណាស់ ក្នុងការជ្រើសរើសគោលដៅទៅលេងកម្សាន្តរបស់នាង។ នាងបាននិយាយថា ការធ្វើ​ដំណើរជាមួយសត្វចិញ្ចឹម​គឺមានភាពស្មុគស្មាញបន្តិច​ប៉ុន្តែ​សប្បាយ​។ នាងបន្តថា សត្វឆ្កែចូលចិត្តធ្វើដំណើរទៅកន្លែងដែលមានអាកាសធាតុត្រជាក់ រដូវរងារព្រិល ហើយចូលចិត្តទៅលេងឆ្នេរដើម្បីហែលទឹក។ ដើម្បីឱ្យសត្វឆ្កែមានផាសុខភាពនៅពេលធ្វើដំណើរ នាងតែងតែនាំយកអាហារសម្រាប់ពួកវា។ ជួនកាល Oxana នាំយកវ៉ាលីដែលពោរពេញដោយសាច់ ដោយសារតែសត្វឆ្កែចូលចិត្តអាហារឆៅ។

មិនថាពួកគេទៅទីណានោះទេ សត្វឆ្កែពណ៌សចំនួន ៤ ក្បាល បានទាក់ទាញការចាប់អារម្មណ៍ពីមនុស្សគ្រប់គ្នានៅជុំវិញ។ Oxana បាននិយាយថា “យើងតែងតែទទួលបានការចាប់អារម្មណ៍ពីមនុស្សជាច្រើន។ មានអ្នកខ្លះបានឈប់និយាយ និងសុំថតរូបជាមួយសត្វឆ្កែ៤ក្បាល ដែលគួរអោយស្រលាញ់នេះ”។
ប្រសិនបើមិនធ្វើដំណើរតាមយន្តហោះទេ ម្ចាស់នឹងជួលរថយន្ត SUV ខ្នាតធំដាច់ដោយឡែក ដើម្បីធ្វើដំណើរ ព្រោះនេះជួយឱ្យសត្វឆ្កែមានកន្លែងស្រួលបំផុត។

Oxana​ បាននិយាយថា​៖ “ខ្ញុំមិនអាចស្រម៉ៃថា ថ្ងៃ​ណា​មួយខ្ញុំធ្វើ​ដំណើរដោយគ្មាន Maya, Lily, Charlie និង Marvel? តែខ្ញុំនឹងមិនឃើញចំណុចនេះទៀតទេ ឆ្កែ ៤ ក្បាល ធ្វើឱ្យរាល់ការជិះកាន់តែរីករាយ។ យើងបានបង្កើតអនុស្សាវរីយ៍ដ៏អស្ចារ្យមួយចំនួនជាមួយគ្នា ហើយនឹងបន្តធ្វើ​ដំណើរជុំវិញពិភពលោក»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×