Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CRF៖ កម្ពុជាបាននាំចេញអង្ករជាង ១០ ម៉ឺនតោន ទៅកាន់ប្រទេសចិន

ភ្នំពេញ៖ ក្រោមអនុស្សរណៈយោគយល់គ្នាលើកទី ៦ ប្រទេសកម្ពុជា បាននាំចេញអង្ករជាង ១០ ម៉ឺនតោនទៅ កាន់ប្រទេសចិន ជាផ្នែកមួយនៃការផ្តល់កូតានាំចេញអង្ករពីកម្ពុជាទៅកាន់ប្រទេសចិនចំនួន ៤០ ម៉ឺនតោន។ នេះ​បើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ អនុស្សរណៈយោគយល់គ្នាលើកទី ៦នេះ  ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោកស្រី Luu Ying អគ្គនាយកក្រុមហ៊ុនសាជីវកម្មចិន COFCO ។

យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា CRF អង្ករចំនួន ១១៣,០០០ តោន ត្រូវបានចុះហត្ថលេខានៅចុងខែកុម្ភៈ ឆ្នាំ ២០២២ ហើយចំនួន ៨៦០០០ តោនត្រូវបានចែកចាយដល់អតិថិជន។​ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២២នេះ ការនាំចេញអង្ករសរុបទៅកាន់ប្រទេសចិន បានកើនឡើង ៥៦ភាគរយដល់ ៥២០៥៧ តោន បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍នេះ បានឲ្យដឹងទៀតថា អង្ករក្រអូបកម្ពុជា មានតម្រូវការខ្ពស់ក្នុងប្រទេសចិន។ ហើយអង្ករខ្មែរ កំពុងពេញនិយមនៅខេត្តចំនួន៩ នៃប្រទេសចិន។

មន្រ្តីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ដោយសារអង្ករកម្ពុជាមានគុណភាពល្អ ចិនបានបង្ហាញឆន្ទៈក្នុងការទិញអង្ករពីកម្ពុជាកាន់តែច្រើន ទោះបីតម្លៃ និងថ្លៃដឹកជញ្ជូនរ ខ្ពស់ជាងអង្ករពីប្រទេសដទៃក៏ដោយ។

ប្រទេសទាំងពីររំពឹងថាការនាំចេញអង្ករនឹងកើនឡើងនាពេលខាងមុខ។ វឌ្ឍនភាពនេះកើតចេញពីសុច្ឆន្ទៈពិតប្រាកដនៃប្រទេសទាំងពីរលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ ជាពិសេសការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។​ ភាកគីទាំងពីរក៏បានចែករំលែកព័ត៌មានអំពីវឌ្ឍនភាព ជាពិសេសលើតម្រូវការខ្ពស់សម្រាប់អង្ករក្រអូប ហើយបានពិភាក្សារួមគ្នាអំពីបញ្ហាប្រឈមជាមួយនឹងការស្វែងរកដំណោះស្រាយដើម្បីអនុវត្ត MOU លើកទី៦ ឱ្យសម្រេចបាននូវផែនការដែលបានកំណត់៕

×