Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មីទៀត​ហើយ! ឃើញ​ទុយ​នុយ​ឡើង​ហំ គិតថា​មិន​ថោក​ត្រឹម​លុយ​ចាក់​សាំង 10$ ក៏​ឲ្យ​ទៅ​ដក​លុយ មានអី ចាំ​បា​ត់ៗ​ដល់​ឥឡូវ ជួយ share ឲ្យ «ប្រុស​ស្អាត» បានឃើញ​ផង!

នេះជារឿងថ្មីមួយទៀតហើយ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ពិតជាមានការហួសចិត្តជាខ្លាំង នៅពេលដែលបានដឹងថា បុរសម្នាក់ជិះឡាន Prius ស្លៀកពាក់ទុយនុយឡើងហំ តែចាក់សាំងគ្មានលុយឲ្យ សូម្បីតែក្នុងកុងក៏គ្មាន បានប្រើល្បិចសុំទុកអត្តសញ្ញាណប័ណ្ណដ៏កញ្ចាស់ (សង្ស័យ Copy) និងសុំទៅដកលុយមួយភ្លែត រួចដាក់មេប្រូចបាត់ស្រមោលតែម្តង។

នេះបើតាមអ្នកលក់សាំងដែលមានគណនីហ្វេសប៊ុកឈ្មោះ Kan Chan Sophea នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នេះ បានបង្ហោះរូបមួយសន្លឹកបង្ហាញម្ចាស់ឡាន Prius ចរិកធូរថ្លៃនោះ និងរៀបរាប់ឲ្យដឹងថា៖ «សុំសួរបន្តិច ជួយផ្តល់យោបល់ផងបងប្អូន (2BN2337) ស្លាកលេខ មានចេតនា រឺមិនមានចេតនា?

មកចាក់សាំង 10$ មិនប្រាប់អ្នកចាក់ថាមិនមានលុយ រឺលុយក្នុងកុងទេ ចាក់រួចហុចអត្តសញ្ញាណប័ណ្ណកញ្ចាស់រហែកអោយអ្នកចាក់ ថាទៅដកលុយ កន្លះម៉ោងចាំយកលុយមកអោយ តែខាងខ្ញុំមិនហ៊ានទទួលអត្តសញ្ញាណប័ណ្ណទេ តែក៏បាត់ស្រមោលឈឹង 10$ និងមិនឃើញមកសង ជួយshare អោយប្រុសស្អាតបានឃើញផង ស្អាតតែរូបចរិកមិនបាន បើមិនមានលុយ កុំចាក់សាំងគេ»។

ក្រោយពីបានឃើញបែបនេះ បានលាន់មាត់ហួសចិត្តថា អ្នកក្រគេថ្លៃថ្នូរណាស់ មិនដើរបោកគេទេ វាណាស់តែពួកអាអ្នកមានក្លែងក្លាយហ្នឹងហ្មង,…។ រីឯអ្នកលេងបណ្តាញសង្គមដទៃទៀត ដែលជាអ្នកលក់សាំងដែរ ធ្លាប់ជួបបទពិសោធន៍នេះ បានប្រាប់ឲ្យដឹងថា៖ «ខ្ញុំធ្លាប់ជួបចែ 23មុឺន​ដល់ឥលូវ បាត់ស្រមោល មកចាក់ឡើងហំ, ចប់ហើយចែ 1000 នាក់មានមួយ ១ឆ្នាំមានម្តងខ្ញុំធ្លាប់ជួបហើយ»។ ដោយឡែក អ្នកលក់បាយម្នាក់ ដែលក៏ចាញ់បោកគេសុីបាយគ្មានលុយ បានចែករំលែកគួរឲ្យអស់សំណើចថា «ក្តៅតិចអី​នាំគ្នាមកសុីបាយផ្ទះខ្ញុំឡេីងច្រេីន សុីរួចនាំគ្នាដេីរចេញ លុះសុំគិតលុយ​នាំគ្នាថាចាំមេយកលុយអោយ​ 180000 ដល់ឥលូវ ប្រហែលមេងាប់បាត់ហេីយយ៉ាង»។

តែយ៉ាងណាមិញ នៅពេលសួរថា ហេតុអ្វីមិនយករបស់គេទុក ដូចជាទូរស័ព្ទជាដើម អ្នកលក់សាំងរងគ្រោះចាញ់បោកខាងលើបាននិយាយថា គាត់អត់ចេះទទួលយករបស់គេទុកទេ តែនេះចាត់ទុកជាមេរៀន!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×