Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទប់លែងជាប់! ក្រោយពី​បារមី​ផ្លូវ​ក្នុង​ធ្វើ​មិ​ន​ចេញ គ្រូ​មហា​ជ័​យ លេង​ផ្លូវលោ​ក​ខាង​ក្រៅហើយ​ ព្រមានអ្នកជេរ ឬថា​គ្រូ​បោក… ប្រយ័ត្ន​សំបុត្រ​មេធាវី​អញ្ជើញ​ដល់​ផ្ទះ​ណា៎!

មួយរយៈចុងក្រោយនេះ ឃើញថារឿងរ៉ាវទាក់ទងគ្រូមហាជ័យ បារមីស្តេចនាគ ឃើញថាបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គម ដែលនាំគ្នាសើចចំអក រិះគន់ជេរធ្ងន់ៗ និងសូម្បីនិយាយចំៗថាជាគ្រូបោកជាដើម។

ការបញ្ចេញមតិរិះគន់ខាងលើ របស់មហាជនជាអ្នកលេងបណ្តាញសង្គម គឺមិនមែនទើបកើតឡើងនៅពេលនេះនោះទេ គឺបានកើតឡើង ចាប់តាំងពីគ្រូរូបនេះ បានចេញមកអួតអាងតាំងពីដំបូងថា មានបារមីខ្លាំងពូកែ អាចហៅភ្លៀងផ្គររន្ទះ ចំពេលរដូវកក់ខែ មកម្ល៉េះ។

តែទោះយ៉ាងណា ក្រោយពីបានឃើញមហាជនយ៉ាងច្រើន បាននាំគ្នាចាប់ផ្តើមផ្ទុះការរិះគន់កក្រើកជាថ្មី ដល់ថ្នាក់ជេរប្រមាថធ្ងន់ៗ និងសូម្បីនិយាយថាជាគ្រូបោកប្រាស់ទៀតផងនោះ ពោលគឺក្រោយពីបានឃើញគ្រូមហាជ័យ អះអាងថាស្តេចនាគឃុំគ្រងតំបន់អង្គរ ចូលសន្ធិតដ៏គួរឲ្យហួសចិត្តបំផុត ជាហេតុធ្វើឲ្យគ្រូអត់ទ្រាំលែង ចាប់ផ្តើមលេងតាមផ្លូវច្បាប់ចាត់ការហើយ។

នេះបើតាមផេកគ្រូមហាជ័យផ្ទាល់ បានបង្ហោះព្រមានយ៉ាងដូច្នេះថា៖ «ជូនដំណឹងទៅដល់ពុកម៉ែបងប្អូន សួស្ដី​ពុកម៉ែបងប្អូនទាំងអស់​ សំរាប់​ពុកម៉ែណាបងប្អូនដែល​ បរិហារកេរ្តិ៍​ខ្ញុំ​ ជេរ​ប្រមាថមេីលងាយដល់ខ្ញុំ​វាលេីសលប់ពេកហេីយ​ខ្ញុំទ្រាំលែងបាន ញមទ្រាំអត់ប្តឹងរយះពេលយូរមកហេីយ ពីពេលនេះតទៅខ្ញុំនិងធ្វេីតាមផ្លូវច្បាប់មេធាវីនៃប្រទេស​ មេធាវីរបស់ខ្ញុំនិងចេញលិខិតជូនពុកម៉ែបងប្អូន​ លោកគ្រូ​និងថតយក Comment ដែល​ បរិហារកេរ្តិ៍​គ្រប់រូបភាពយកធ្វេីតាមច្បាប់​ ពីព្រោះ​ ពួកបងហ៊ានឆាតមកជេរខ្ញុំដល់ក្នុង​Inbox ទៀតវាមិនធម្មតាឡេីយទាំងអស់គ្នា​ ខ្ញុំបានធ្វេីអ្វីខុសហេីយបានបោកអ្នកណាទៅ​ សូុមផ្លូវច្បាប់ជាសាក្សីការពារមនុស្សល្អបរិសុទ្ធ»។

តែបើទោះជាគ្រូបានព្រមានយ៉ាងណា ក៏នៅតែមានអ្នកលេងជាច្រើនបន្តខមិនចំអកឲ្យថា ម៉េចក៏មិនអោយបារមីទៅចាត់ការទៅ ចាំបាច់អីហៅមេធាវី ស្រាប់តែគ្រូមហាជ័យ ឆ្លើយត្រង់ៗថា «លោកខាងក្រៅត្រូវចាត់ចែងដោយផ្លូវច្បាប់»។ បន្ទាប់មក អ្នកលេងរូបនោះ ឆ្លើយតបវិញថា «ចឹងខ្ញុំមិនអីទេ ព្រោះខ្ញុំជេរ អាលោកខាងក្នុង»។ រីឯអ្នកខ្លះទៀត ក៏បានស្តីឲ្យកប់ៗឡើងស្ងាត់មាត់ថា៖ «អ្នកបួសស្អីគ្រាន់តែរឿងប៉ុនហ្នឹងគ្រប់គ្រងចិត្តខ្លួនឯងមិនបានផង មើលអង្គុលីមាល៍ គេវៃផង គេជេរផង ចេញទៅបិណ្ឌបាតរាល់ថ្ងៃ មកវិញឈាមដាបពេញខ្លួន ចុងក្រោយនៅតែសំរេចជាព្រះអរហន្តបាន បើគិតជាប្រលងធ្វើតេស្តវិញធ្លាក់មិនបាច់សសេរទេ គ្រាន់តែរឿងតូចតាចប៉ុនហ្នឹងធ្វើចិត្តខ្លួនឯងមិនស្ងប់ផង តើទៅមុខទៀតរំពឹងអី?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×