ឆ្នាំជូត ៖ ការងារ អំណោយផលល្អ ការចរចា សហការជំនួញប្រព្រឹត្តទៅយ៉ាងរលូន ។ លុយកាក់ មានឱកាសបង្កើនថែមចំណូល ។ មនោសញ្ចេតនា រីកចម្រើន អាចបានជួបមនុស្សដែលខ្លួនពេញចិត្ត៕
ឆ្នាំឆ្លូវ ៖ ការងារ មិនត្រូវលូកលាន់ជ្រៅទៅក្នុងកិច្ចការរបស់អ្នកដទៃ គួរបង្កើតទំនាក់ទំនងល្អជាមួយអ្នករួមការងារ ដូច្នេះទើបបង្កលក្ខណៈល្អសម្រាប់ការឈានឡើងក្នុងការងារ ។ លុយកាក់ ថ្ងៃនេះមានទាំងដំណឹងល្អ និងអាក្រក់អំពីលុយកាក់ ប្រយ័ត្នត្រូវចាញ់បោកគេ។ មនោសញ្ចេតនា មិនល្អប្រសើរ កើតមានការឈ្លោះប្រកែកច្រើន ៕
ឆ្នាំខាល ៖ ការងារ ល្អបំផុត ត្រូវបានថ្នាក់លើសរសើរ តែកុំដោយសារតែដូច្នេះប្រឹងដំឡើង ឫកពារអួតអាងខ្លួន ទើបសំណាងល្អមិនរត់ចោលអ្នក ។ លុយកាក់ មានឱកាសទទួលបានប្រាក់រង្វន់ ឬចាប់ឆ្នោតត្រូវរង្វាន់ ។ មនោសញ្ចេតនា អាក្រក់បំផុត ងាយកើតមានការឈ្លោះប្រកែក ខ្វែងគំនិតអំពីបញ្ហាស្នេហា ៕
ឆ្នាំថោះ ៖ ការងារ ទោះបីមានជួបរឿងរំខានចិត្តមួយចំនួន តែចុងក្រោយគ្រប់បញ្ហាសុទ្ធតែត្រូវបានដោះស្រាយរួចរាល់ ។ លុយកាក់ មានអ្នកជួយឧបត្ថម្ភលុយ។ មនោសញ្ចេតនា គួរលៃពេលឲ្យបានច្រើនសម្រាប់គូស្នេហ៍ដើម្បីបញ្ចៀសមនោសញ្ចេតនា ត្រូវប្រេះស្រាំ៕
ឆ្នាំរោង ៖ ការងារ ត្រូវបង្កើនវេន ឬត្រូវចាត់ទៅបេសកកម្ម ។ លុយកាក់ ថ្ងៃនេះត្រូវចំណាយប្រាក់ច្រើន ក្រៅពីនេះក៏គួរប្រយ័ត្នក្នុងការគ្រប់គ្រងលុយកាក់ បញ្ចៀសត្រូវគេបោកប្រាស់ ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ជាមួយគូស្នេហ៍ ៕
ឆ្នាំម្សាញ់ ៖ ការងារ ទោះបីមានជួបរឿងរំខានចិត្តមួយចំនួន តែចុងក្រោយគ្រប់បញ្ហាសុទ្ធតែត្រូវបានដោះស្រាយរួចរាល់ ។ លុយកាក់ មានអ្នកជួយឧបត្ថម្ភលុយ។ មនោសញ្ចេតនា គួរលៃពេលឲ្យបានច្រើនសម្រាប់គូស្នេហ៍ដើម្បីបញ្ចៀសមនោសញ្ចេតនា ត្រូវប្រេះស្រាំ៕
ឆ្នាំមមី ៖ ការងារ មិនល្អ មានកំហុសច្រើន ហើយឧបសគ្គក៏ច្រើនគួរប្រយ័ត្នប្រយែងពាក្យសម្តី ។ លុយកាក់ មិនត្រូវយកចិត្តទុកដាក់ច្រើនពេកក្នុងរឿងអ្នកដទៃ ដើម្បីបញ្ចៀសការរំខានអំពីលុយកាក់ ។ មនោសញ្ចេតនា មិនបានល្អ កើតមានការយល់ច្រឡំនឹងគ្នា ៕
ឆ្នាំមមែ ៖ ការងារ ប្រព្រឹត្តទៅយ៉ាងងាយស្រួល ត្រូវបានគ្រប់គ្នាជួយជ្រោមជ្រែង ។ លុយកាក់ មិនស្ថិរភាព គួរចៀសវាងការខ្ចីបុលអ្នកដទៃ ។ មនោសញ្ចេតនា គួរមានសម្តីផ្អែមល្ហែម និងឥរិយាបថយកចិត្តទុកដាក់ចំពោះគូស្នេហ៍ ទើបសុភមង្គលកើតមានបាន ៕
ឆ្នាំវក ៖ ការងារ ត្រូវប្រឹងប្រែងជាងនេះទៀត ទើបត្រូវបានថ្នាក់លើទទួលស្គាល់ និងវាយតម្លៃល្អ ។ លុយកាក់ ចេញដើរឆ្ងាយទើបមានឱកាសបានលាភ ។ មនោសញ្ចេតនា ផ្លូវចិត្តមិនល្អឥទ្ធិពលអសកម្មដល់រឿងមនោសញ្ចេតនា ៕
ឆ្នាំរកា ៖ ការងា ស្ថិរភាព ពុំកើតមានរឿងអ្វីក្រៅបំណង។ លុយកាក់ គួរថ្លឹងថ្លែងឲ្យម៉ត់ចត់ពេលទិញរបស់ ចៀសវាងចំណាយខ្ជះខ្ជាយ។ មនោសញ្ចេតនា គួរចេះគោរព និងពេញចិត្តចំពោះអ្វីៗដែលមាននាពេលសព្វថ្ងៃ ៕
ឆ្នាំចរ ៖ ការងារ មិនត្រូវងប់ងល់នឹងការងារ ភ្លេចគិតពីសុខភាពខ្លួនឯង គួរមានពេលសម្រាកលំហែខួរក្បាល ។ លុយកាក់ ល្អប្រសើរតែប្រយ័ត្នមានអ្នកឈ្នានីសពីក្រោយ ។ មនោសញ្ចេតនា គួរបើទូលាយចិត្តមិនត្រូវតឹងតែងហួសក្នុងរឿងមនោសញ្ចេតនា ៕
ឆ្នាំកុរ ៖ ការងារ មិនបានល្អតាមបំណង គួរក្លាហានប្រឈមមុខនឹងការលំបាក មិនត្រូវគេចវេស ។ លុយកាក់ មុនសម្រេចចិត្តវិនិយោគ កួរសួរយោបល់អ្នកមានបទពិសោធន៍ ទើបអ្នកមិនប្រឈមការខាតបង់ធំ ។ មនោសញ្ចេតនា មិនត្រូវប្រើសម្តីធ្ងន់ដាក់មនុស្សដែលអ្នកស្រឡាញ់ បញ្ចៀសកើតមានទំនាស់នឹងគ្នា ៕