ភាគហ៊ុន ជេ អេស អិល (JSL) បានធ្លាក់ចុះមកត្រឹមដែនកំណត់ទាបបំផុតប្រចាំថ្ងៃពុធម្សិលមិញនេះដែលមានចំនួន ៤៤០រៀល។ ដោយឡែក ភាគហ៊ុនផ្សេងទៀតនៅលើទីផ្សារគោល និងផ្សារកំណើននៃផ្សារមូលបត្រកម្បុជាមានការប្រែប្រួលថ្លៃបន្តិចបន្តួចប៉ុណ្ណោះវេលាថ្ងៃពុធនេះ។
ការប្រែប្រួលឡើងចុះខ្ពស់បំផុតរបស់ភាគហ៊ុនទាំងពីរនេះ គឺ ២០រៀលក្នុងមួយហ៊ុន ដោយមានហ្រ្កេនធ្វីន(GTI) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញភ្នំពេញ (PPSP) និង ផេសថិក (PEPC) កើនឡើង ១០ទៅ ២០រៀលក្នុងមួយហ៊ុន ខណៈដែលអេស៊ីលីដា បានធ្លាក់ចុះ២០រៀល។ តម្លៃជួញដូរភាគហ៊ុនរបស់ទីផ្សារទាំងពីរបូកបញ្ជូលគ្នាមានចំនួន ១,៩៧ប៊ីលានរៀល។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះមកត្រឹម ៥៧៥,៨៦ពិន្ទុ៕