Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ ជំរុញឲ្យសមត្ថកិច្ចពាក់ព័ន្ធបង្កើនការទប់ស្កាត់ការនាំចូលសារធាតុគីមីផ្សំគ្រឿងញៀន

ភ្នំពេញ ៖ ដោយសារមួយរយៈចុងក្រោយនេះ សមត្ថកិច្ចបានបង្ក្រាបទីតាំងកែច្នៃផលិតគ្រឿងញៀន និងចរាចរគ្រឿងញៀន រឹបអូសវត្ថុតាងសម្ភារៈផ្សេងៗ និងគ្រឿងញៀនរាប់រយគីឡូក្រាមនោះ នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើដល់មន្រ្តីពាក់ព័ន្ធទាំងអស់ បង្កើនសមត្ថភាពទប់ស្កាត់ សារធាតុគីមីផ្សុំគ្រឿងញៀន ដែលនាំចូលពីក្រៅប្រទេសមកធ្វើចរាចរណ៍ក្នុងប្រទេសកម្ពុជាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់ សុខុមាលភាពសង្គម និងប្រទេសជាតិ។

ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីប្រព័ន្ធគ្រប់គ្រង់ទំនក់ទំនងឧប្បត្តិវហេតុសារធាតុគីមីផ្សុំ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ នៅឯសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ, នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ បានបង្ហាញថា ចំពោះបទល្មើសផលិតគ្រឿងញៀន ជាពិសេស ជនបរទេស ព្រោះពួកគេគឺជាមេខ្លោងជួញដូរគ្រឿង និងជាអង្គការចាត់តាំង ក្នុង និងក្រៅប្រទេស ហើយថែមទាំងផ្ដល់ឱកាសដល់ក្រុមឧក្រិដ្ឋជន មានលទ្ធភាពនាំចូលសារធាតុគីមីផ្សុំ និងទីតាំងផលិតគ្រឿងញៀននៅក្នុងប្រទេសកម្ពុជាផងដែរ, ជាក់ស្ដែង ថ្មីៗនេះ សមត្ថកិច្ចកម្ពុជា និងដៃគូពាក់ព័ន្ធបង្រាបបានគ្រឿងញៀនរាប់រយគីឡូ ក្រាម និងសារធាតុគីមីផ្សុំរាប់តោន នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ, ដូច្នេះ មន្រ្តីសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ទប់ស្កាត់ និងបង្ក្រាបករណីបទល្មើសផលិតគ្រឿងញៀន។

ការទប់ស្កាត់ គឺច្បាស់ណាស់ថា ត្រូវបង្កើនការត្រួតពិនិត្យនៅតាមច្រកចេញចូល ជើងគោក ជើងទឹក និងជើងអាកាស ព្រមទាំងគោលដៅសំខាន់ៗដទៃទៀត ដើម្បីធានាឱ្យបាននូវការទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងការនាំចូលសារធាតុគីមីផ្សំ ឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

សម្រាប់លោក ហ្វើណានដូ រ៉ូមេរ៉ូ ខន់ធើរ៉ាស (Fernando Romero Conteras) វិញ ជាអ្នកសម្របសម្រួលកម្មវិធី GRIDS បានមើលឃើញថា ប្រទេសកម្ពុជា នៅតែបន្តទទួលរងឥទ្ធិពលអាក្រក់ពីស្ថានភាពប្រែប្រួលជាអវិជ្ជមានប្រកបដោយហានិភ័យខ្ពស់បណ្ដាលមកពីគ្រឿងញៀន។ បញ្ហានេះ គឺដោយសារតែការកើនឡើងឥតឈប់ឈរនៃការផលិត ការចរាចរ និងការជួញដូរគ្រឿងញៀននៅលើពិភពលោក និងក្នុងតំបន់។

គួរបញ្ជាក់ថា ពេញមួយឆ្នាំ២០២១ គិតចាប់ពី ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនទូទាំងប្រទេស ចំនួន ៦ ២៤២ករណី ដោយឃាត់មនុស្សចំនួន ១៣ ៧៦៥នាក់ (ស្រី៨០២នាក់) ហើយក៏មានជនបរទេស ៣៦២នាក់ ក្នុងនោះស្រី៤៥នាក់ មាន១៣សញ្ជាតិ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×