ភ្នំពេញ ៖ មន្ត្រីអនុរក្សពន្ធនាគារព្រៃស(ម១)ម្នាក់ បានបាត់បង់ជីវិតចោលប្រពន្ធនិងកូនប្រុសៗចំនួន៣នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បានបុកបណ្តាលឲ្យស្លា.ប់ ខណ:ពេលបញ្ជូនមកដល់មន្ទីរពេទ្យឯកជនពហុព្យាបាល និងសម្ភពម្លិះដង្កោ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៥៥នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅផ្លូវបេតុង ភូមិ២៥ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ខណ្ឌ ញាណ វ័ន្ត អាយុ៤៣ឆ្នាំ មុខរបរមន្ត្រីអនុរក្សពន្ធនាគារព្រៃស អនុប្រធានអាគារB (ម១) ឋានន្តរស័ក្តិវរសេនីយ៍ឯក ស្នាក់នៅបុរីពិភពថ្មីចំការដូង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព៍ត័មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះខាងលើ បានជិះម៉ូតូមួយគ្រឿងចេញពីពន្ធនាគារព្រស(ម១) បម្រុងទៅផ្ទះរបស់គាត់ លុះដល់ចំណុចកើតហេតុក៏មានរថយន្តមិនចាំម៉ាកមួយគ្រឿង បានបើកបញ្ច្រាសទិសគ្នា ក្នុងទិសដៅពីកើតទៅលិចបានបុកជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅធ្វើការសង្រ្គោះ នៅឯមន្ទីរពហុព្យាបាលនិងសម្ភពម្លិះដង្កោ តែដោយសារមុខរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានបាត់បង់ជីវិតនៅមន្ទីរពហុព្យាបាលម្លិះដង្កោ ចំណែកអ្នកបើកបររថយន្តបង្ក បានព្យាយាមជិះរថយន្តរត់គេចខ្លួនបាត់ស្រមោល។
សពបុរសខាងលើ ត្រូវបានគ្រូពេទ្យប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។
រីឯប្រពន្ធជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឲ្យសមត្ថកិច្ចជំនាញ ជួយអន្តរាគមន៍ស្រាវជ្រាវ រករថយន្តបង្ក និងអ្នកបើកបរចូលខ្លួន មកដោះស្រាយគ្នាតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួង សាម



