ការរឹតត្បិតរបស់ចិន ទៅលើអ្វីដែលគួរជជែក និងអ្វីដែលមិនគួរជជែកលើបណ្តាញសង្គមរបស់ប្រទេសយក្សអាស៊ីមួយនេះ កំពុងតែបំបិទទស្សនៈរបស់ពលរដ្ឋដែលតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
ប៉ុន្មានថ្ងៃ បន្ទាប់ពីការវាយប្រហារថ្ងៃទី 24 ខែកុម្ភៈរបស់រុស្ស៊ី ការបញ្ចេញមតិនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន Weibo, WeChat និង Douyin បានគាំទ្រយ៉ាងទូលំទូលាយដល់ប្រទេសរុស្ស៊ី និងប្រធានាធិបតី Vladimir Putin ។ ការបង្ហោះជាច្រើនដែលចោទប្រកាន់ឬការតស៊ូមតិសន្តិភាពទៅលើជម្លោះនេះនៅប្រព័ន្ធសង្គមបានបាត់យ៉ាងឆាប់រហ័ស។
លោកស្រី ជីន ស៊ីង (Jin Xing) ដែលជាអតីតពិធីករកម្មវិធីជជែកដ៏ពេញនិយម និងជាតារាកែភេទដោយបើកចំហដំបូងគេរបស់ប្រទេសចិន បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា គណនីរបស់នាងនៅលើ Weibo របស់ចិនស្មើនឹង Twitter ត្រូវបានផ្អាកកាលពីសប្តាហ៍មុន បន្ទាប់ពីនាងបានចុះផ្សាយការបង្ហោះចំនួនពីរ រួមទាំងអត្ថបទដែលសំដៅលើលោក Putin ថាជាមនុស្សឆ្កួត។ បុរសជនជាតិរុស្សី” ហើយបានជំរុញឱ្យប្រិយមិត្តរបស់នាងឱ្យអធិស្ឋានសុំសន្តិភាពរបស់អ៊ុយក្រែន។
លោក ជីន បាននិយាយថា “អ្វីដែលលោកស្រនិយាយគឺលោកស្រីគាំទ្រជីវិត និងប្រឆាំងសង្រ្គាម នោះហើយជាវា។ លោកស្រីមិនបាននិយាយថា លោកស្រីគាំទ្រសហរដ្ឋអាមេរិក ឬរុស្ស៊ី ឬអ៊ុយក្រែនទេ”។ លោកស្រីជីនបន្តថា គណនីរបស់លោកស្រីត្រូវបានតាមដានដោយអ្នកប្រើប្រាស់ 13.6 លាននាក់។ លោកស្រីបានចោទសួរថា “តើលោកស្រីបានធ្វើកំហុសអ្វី?”
Weibo និង Tencent Holdings ដែលជាម្ចាស់ WeChat មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយអំពីមូលហេតុដែលមាតិកាបែបនេះត្រូវបានដកចេញ ឬគណនីត្រូវបានផ្អាក។និយតករអ៊ីនធឺណិតរបស់ប្រទេសចិន Cyberspace of China (CAC) ដែលគ្រប់គ្រងក្រុមហ៊ុនព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសនេះ មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយបានទេ។
អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ពួកគេមិនបានដឹងថាការបង្ហោះត្រូវបានគេដកចេញ ឬគណនីត្រូវបានគេផ្អាកនោះទេ។ អ្នកនាំពាក្យរូបនេះបាននិយាយថា “អ្វីដែលខ្ញុំអាចប្រាប់អ្នកតាមគោលការណ៍គឺ ជំហររបស់ចិនលើបញ្ហាអ៊ុយក្រែនគឺបើកចំហ តម្លាភាព និងស្រប”៕ ប្រភព៖ រ៉យទ័រ