Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូន​បង្កើត៤នាក់ ជាប់​កំណត់ត្រា Guinness អាយុ​សរុប​ជិ​ត ៤០០ ឆ្នាំ ខណៈ​កូនស្រី​ម្នាក់​បង្ហើប​អាថ៌កំបាំង ម្តាយ និង​ពូ​មីង​ខ្លួន​អាយុ​វែង គឺ​ដោយសារ…

បងប្អូនប្រុសស្រីបង្កើតចំនួន ៤ នាក់ រស់នៅទីក្រុង Greenfield រដ្ឋ Wisconsin សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានឈ្នះកំណត់ត្រាពិភពលោកហ្គីណេស ជាមួយនឹងអាយុរួមគ្នា ៣៨៥ ឆ្នាំ ដែលក្នុងនោះអាយុចាស់ជាងគេគឺ ១០០ ឆ្នាំ។

លោកយាយ Gerry Bulger អាយុ ១០០ ឆ្នាំ​ដែលចាស់ជាងគេ​ក្នុងគ្រួសារ​ពិតជា​រីករាយជាខ្លាំងដែលបានទទួលកិត្តិយសនេះ ដោយគាត់បាននិយាយថា “ខ្ញុំមិនអាចរង់ចាំមើលសៀវភៅកំណត់ត្រាពិភពលោកដែលមានឈ្មោះរបស់ពួកយើងនៅលើនោះបានទៀតទេ។ វាពិតជាអស្ចារ្យណាស់។ លោកយាយ Gerry ក៏បានបញ្ជាក់ឲ្យដឹងថា «យើងទាំងអស់គ្នាមានសុខភាពល្អដូចគ្នា»។

លោកយាយ Gerry មានប្អូនៗបង្កើត៣នាក់គឺ Marjorie Gilmartin អាយុ ៩៧ ឆ្នាំ, Robert Goebel អាយុ ៩៥ ឆ្នាំ និង Richard Goebel អាយុ ៩៣ ឆ្នាំ។

ទន្ទឹមនេះផងដែរ កូនស្រីរបស់គាត់ អ្នកស្រី Ginny Bulger Cowan បានចែករំលែកថា អាថ៌កំបាំងមួយក្នុងការជួយម្តាយ និងពូមីងទាំង៣នាក់របស់គាត់ ឱ្យមានអាយុវែង គឺការមានសុទិដ្ឋិនិយម និងតែងតែសប្បាយរីករាយក្នុងជីវិត។

អ្នកស្រី Ginny បាននិយាយថា «រាល់ការជួបជុំគ្រួសារ គឺជាពេលវេលាដ៏រីករាយ និងសើចច្រើន។ ម្តាយរបស់ខ្ញុំ គាត់ជាមនុស្សសុទិដ្ឋិនិយមខ្លាំងណាស់ ដែលស្រលាញ់ជីវិត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×