នៅពេលនេះ ស្ទើរតែគ្រប់លើបណ្តាញសង្គម ពិតជាផ្ទុះល្បីខ្លាំងណាស់ ទាក់ទងរឿងគ្រូមហាជ័យ ត្រូវបានសេ្តចនាគរាជចូលសន្ធិត ក្នុងអំឡុងពេលដែលគ្រូមហាជ័យ និងគ្រូមហាជុំ និងព្រមទាំង «បរិវារ» ជាច្រើននាក់ ទៅធ្វើបុណ្យរំលឹកដល់គុណព្រះម៉ែនាគ នៅលើផ្ទៃទន្លេបួនមុខ កាលពីព្រឹកថ្ងៃទី១០ ខែមីនា។
ពិតណាស់ ក្រោយពីបានឃើញគ្រូមហាជ័យ គ្រូមហាជុំ និង «ភីលៀង» វ័យក្មេង២នាក់ទៀត បានត្រូវបាននាគចូលជាបន្តបន្ទាប់ ដោយគ្រូមហាជ័យបញ្ចេញកាយវិការដូចក្រុមតារាកូរ៉េ BlackPink រីឯគ្រូមហាជុំបញ្ចេញដូចក្បាច់ស្រវឹង ហើយចុងក្រោយនាំគ្នាស្រែកយំផ្អើលពេញទូក ធ្វើឲ្យអ្នកលេងបណ្តាញសង្គម ឃើញហើយរហួសចិត្តយ៉ាងខ្លាំងតែម្តង។
យ៉ាងណាមិញ ទន្ទឹមនឹងមតិមហាជនរិះគន់មិនសំចៃមាត់ ក្នុងនោះសូម្បីតែឯកឧត្តម ហ៊ុន ជា ក៏បានបញ្ចេញប្រតិកម្មទៅកាន់គ្រូមហាជ័យ និងគ្រូមហាជុំ ដោយឯកឧត្តមបានភ្ជាប់រូបម៉ូតូនាគ រួចដាក់ឲ្យយ៉ាងធ្ងន់ៗថា៖ «មានបងប្អូណាស្គាល់ជួយប្រាប់អោយវាជួយទិញម៉ូតូនាគនេះផង ព្រោះសមនឹងអាឡប់ហ្នឹងណាស់ ម្ចាស់គេត្រូវការលុយ ទិញដុំថ្មយកទៅគប់ក្បាលពួកអាឡប់២ក្បាលហ្នឹងលេង»។
ក្រោយពីបានឃើញឯកឧត្តម ហ៊ុន ជា លើកឡើងធ្ងន់ៗគួរឲ្យអស់សំណើច អ្នកលេងបណ្តាញសង្គម បានចូលខមិនចាក់បណ្តោយថា៖ «ដាក់ទៅមេ, ជំរាបសួរលោកពូ ខ្ញុំសុំផ្ញើ 2 ដុំថ្មផង អរគុណលោកពូ, អាជ្ញាធរគួរតែមានវិធានការ យកទៅអប់រំម្តងទៅ ពុលសង្គមណាស់, ខ្ញុំឡើងពុលហើយបង Facebookផង Tiktokផង ឃើញតែវា,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








