ឈ្មោះគ្រូមហាជ័យ បារមីស្តេចនាគ ប៉ុន្មានថ្ងៃមកនេះ ឃើញថាបានល្បីល្បាញខ្លាំងណាស់ គឺល្បីត្រូវមហាជនជេរប្រមាថ និងថាជាគ្រូបោក ឬ គ្រូបារមីខ្ទើយជាដើម ជាពិសេសនៅលើបណ្តាញសង្គម ផ្ទុះកក្រើកខ្លាំងណាស់។
គួរបញ្ជាក់ថា រឿងដែលធ្វើឲ្យមហាជនចាប់ផ្តើមផ្ទុះការរិះគន់ជាថ្មីនោះ គឺព្រោះតែម្នាក់ៗមានការហួសចិត្តខ្លាំងពេក ក្រោយពីបានឃើញគ្រូរូបនេះ បានបញ្ចេញវីដេអូទៅបួងសួងដល់ស្តេចនាគនៅប្រាសាទអង្គរ ហើយក៏ត្រូវបានព្រះម៉ែនាគ ចូលសន្ធិតដ៏មិនសមទំនងទាល់តែសោះតែម្តង។
ជាក់ស្តែង ម្សិលមិញនេះ គ្រូមហាជ័យ ក៏បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គម បន្តភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបាននាំកូនចៅ ក្នុងនោះក៏មានមុខលោកគ្រូមហាជុំផងដែរ ទៅធ្វើបុណ្យរំលឹកដល់គុណស្តេចនាគ ហើយក៏នាំគ្នាស្រែកយំផ្អើលពេញទូក នៅកណ្តាលផ្ទៃទន្លេបួនមុខ ខណៈពេលត្រូវព្រះម៉ែនាគ ព្រះម៉ែកាលី ចូលសន្ធិតបន្តបន្ទាប់គ្នា។
តែអ្វីដែលគួរឲ្យអស់សំណើចខ្លាំង និងស្ទើរឆ្អែតបាយជំនួសនោះ គឺស្របពេលមហាជនផ្ទុះការរិះគន់ឡើងកក្រើក ក៏ឃើញលោកដុកទ័រមេត្រី ស្រាប់តែប្រកាសតធ្មេញចង្កូមនាគរាជ ទាំងសងខាងដោយឥតគិតថ្លៃ។
ក្នុងនោះ លោកដុកទ័រមេត្រី ដែលតែងទើសអ្នកចេញបុគ្គលចេញមកធ្វើរឿងប្លែកៗ បានធ្វើការប្រកាសគួរឲ្យអស់សំណើចបែបនេះថា៖ «ដុកទ័រ មេត្រី បានឃេីញចូលរូបស្តេចនាគល្បីល្បាញខ្លាំងពេញម៉ាស្រុកខ្មែរ អូសឃេីញរហូតរបស់លោកគ្រូជោគជ័យលាភ បានអង្រួនបេះដូង ដុកទ័រមេត្រី ខ្ញុំបាទមិនមានអ្វីជូនលោកគ្រូទេ គឺមានតែ Free តធ្មេញចង្កូមនាគរាជ ទាំងសងខាងធំៗសស្អាត ឱ្យដូចស្តេចនាគពិតៗ ជូនលោកគ្រូគោរពស្រលាញ់ពីដុកទ័រ មេត្រី 010 9999 32»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











