Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​ណា​មិន​ឈឺចា​ប់! ឆ្កែ​គេ​ស្រឡាញ់​ដូច​កូន ពូជ Husky ថ្លៃណាស់ បែរ​ពូ​កម្មករ​សំណង់ ធ្វើម្ហូប​ក្លែម​ទាំងអស់ ដោយ​យកលេស​ថា…

បុរសម្នាក់បានស្រែកយំឡើងខ្សោះខ្លួន បន្ទាប់ពីសត្វឆ្កែពូជជាទីស្រឡាញ់ស្មើជីវិតរបស់ខ្លួនចំនួន៣ក្បាល ត្រូវបានគេសម្លាប់ ដោយចោទថាពួកវាខាំមាន់របស់គេ ទើបពូកម្មករសំណង់ម្នាក់សម្លាប់ទុកជាការសងសឹក។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ដែលមានទីតាំងស្ថិតនៅភូមិស្វាយធំ ឃុំគ្រាងអំពិល សង្កាត់កំពង់បាយ ខេត្តកំពត។

បើតាមម្ចាស់ឆ្កែ បានរៀបរាប់ទាំងទឹកភ្នែកទឹកសំបោរឲ្យដឹងថា សត្វឆ្កែចិញ្ចឹមរបស់គាត់ប្រភេទពូជ Husky ចំនួន ៣ ក្បាល ត្រូវបានពូកម្មករសំណង់ម្នាក់​នៅជាប់ផ្ទះរបស់គាត់សម្លាប់ ដោយបានអះអាងថា ឆ្កែទាំង៣ក្បាល ចូលទៅខាំមាន់របស់គាត់ចំនួន២ក្បាល ជាហេតុធ្វើឲ្យពូកម្មករសំណង់រូបនេះដែលចូលចិត្តហូបសាច់ឆ្កែ សម្លាប់ទាំង៣ក្បាលតែម្តង ដែលក្នុងនោះមានមេ១ក្បាល និងកូន២ក្បាល។ តែទោះជាយ៉ាងណា ខណៈកំពុងកាប់សាច់​លាងសម្អាត ត្រៀមចូលឆ្នាំងធ្វើម្ហូបក្លែម ក៏ត្រូវម្ចាស់ឆ្កែ មកទាន់ផ្អើលពេញកន្លែងសំណង់តែម្តង។

ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកស្រឡាញ់សត្វ បានផ្ទុះកំហឹងយ៉ាងខ្លាំង ដោយឲ្យម្ចាស់ឆ្កែប្តឹងទៅសមត្ថកិច្ចទៅ ព្រោះថា ទង្វើររបស់កម្មរសំណង់រូបនេះ គឺពិតជាសាហាវខ្លាំងពេកហើយ។ រីឯអ្នកខ្លះទៀតបានដាក់ឲ្យធ្ងន់ៗថា មកពីពូឯងឃ្លានឆ្កែគេ ទើបយកលេសថា មកពីខឹងឆ្កែខាំមាន់របស់ខ្លួន ហើយកាប់ច្រាស់ម្តងរហូត៣ក្បាល តើម្ចាស់ឯណាមិនឈឺចាប់នោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×