Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ចោរទាក់ឆ្កែ២នាក់ ប្រើវិធីយកឈ្នះ បាញ់ទឹកម្រេចដាក់ម្ចាស់…

នេះគឺជាខណៈដ៏ញាក់សាច់​គ្រាដែលបានឃើញចោរទាក់ឆ្កែវៀតណាម២នាក់​បានប្រើ «កាំភ្លើងបាញ់ទឹកម្រេច» បាញ់ដាក់ម្ចាស់ឆ្កែស្តែងៗ ដើម្បីជិះម៉ូតូគេចខ្លួន បន្ទាប់ពីព្យាយាមទាក់ឆ្កែ។ ហេតុការណ៍នេះ បានកើតឡើងនៅផ្លូវ Phan Huy Ich សង្កាត់ Go Vap ទីក្រុងហូជីមិញ កាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។

តាមវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញបុរស២នាក់ ខណៈជិះម៉ូតូប្រទះឃើញកូនឆ្កែ១ក្បាល ក៏បានប្រើឧករណ៍ឆក់ ធ្វើឲ្យវាប្រកាច់ស្រែកក្នុងភាពឈឺចាប់ ឮដល់ម្ចាស់នៅខាងក្នុងផ្ទះតែម្តង។ ក្នុងស្ថានភាពបែបនេះ ចោរម្នាក់ពិតជាស្លន់ស្លោជាខ្លាំង​ហើយបានត្រឹមប្រមូលខ្សែភ្លើងឆក់ ស្រវ៉ាឡើងម៉ូតូប៉ុណ្ណោះ។

តែអ្វីដែលគួរឲ្យញាក់សាច់នោះ គឺគ្រាម្ចាស់ឆ្កែចេញមកខាងក្រៅផ្ទះ ស្រាប់តែបុរសម្នាក់ជាអ្នកឌុប បានដកកាំភ្លើងជ័រ បាញ់ទឹកម្រេចដាក់ម្ចាស់ពេញៗមុខ​ដើម្បីរំដោះខ្លួន ជិះម៉ូតូចាកចេញដោយសុវត្ថិភាព។

Lien ដែលជាម្ចាស់ឆ្កែ បានចែករំលែកវីដេអូនៅលើបណ្តាញសង្គម ដោយបាននិយាយថា «ពួកចោរបានធ្វើសកម្មភាពដោយអន្ទះអន្ទែង ដូច្នេះ យើងមិនបានដេញតាមពួកវាទេ។ យើងមានសំណាងណាស់ ដែលមិនមែនបញ្ហាអ្វីធ្ងន់ធ្ងរ និងមិនបានបាត់បង់ឆ្កែ»។

យោងតាមរាយការណ៍បានឲ្យដឹងថា ប្រទេសវៀតណាមប្រើប្រាស់សត្វឆ្កែប្រមាណ ៥ លានក្បាលក្នុងមួយឆ្នាំ ដែលជាតួលេខទីពីរបន្ទាប់ពីប្រទេសចិន ២០ លានក្បាល។ របាយការណ៍បាននិយាយថា សត្វឆ្កែជាច្រើនដែលបម្រើនៅភោជនីយដ្ឋាន ត្រូវបានលួចយកចេញពីកន្លែងចិញ្ចឹមតូចៗ ដែលមិនមានការគ្រប់គ្រង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×