Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ថៃ​ដើម្បីធ្វើទំនើបកម្ម​កំពង់ផែបាងកក​ បានគំរាមកំហែង​ដល់​សហគមន៍​ក្រីក្រក្នុងតំបន់

បាងកក៖ អាជ្ញាធរកំពង់ផែប្រទេសថៃ (PAT) ខិតកាន់តែជិត​ដល់ការដេញថ្លៃជាផ្លូវការ ​សម្រាប់គម្រោង​សហគមន៍​ឆ្លាតវៃ Klong Toey របស់ខ្លួននៅឆ្នាំ 2022។ PAT ស្វែងរកការធ្វើទំនើបកម្មលើកំពង់ផែបាងកក និងតំបន់ជាប់គ្នា ដែលផ្នែកខ្លះត្រូវបានទន្ទ្រានកាន់កាប់ដោយប្រជាជនក្រីក្រ។

វាធ្វើឱ្យមានក្តីបារម្ភអំពីជោគវាសនារបស់ជនជាតិថៃដែលប្រកបរបរចិញ្ចឹមជីវិតពីកំពង់ផែ និងតំបន់ជុំវិញនោះ ដោយសារពួកគេនឹងត្រូវឈូសឆាយតំបន់ទាំងនោះ ដើម្បីអនុញ្ញាតឱ្យមានការសាងសង់។​សហគមន៍មូលដ្ឋាន​ដែលនឹង​រងផល​ប៉ះពាល់ដោយផ្ទាល់ពីគម្រោងទំនើបភាវូបនីយកម្មបានសម្តែងការហួសចិត្ត និងទាមទារឱ្យ​អាជ្ញាធរពិចារណាឡើងវិញ និងយកស្ថានភាពរបស់ពួកគេទៅពិចារណានៅពេលខាងមុខ។

ជំរុញដោយអារម្មណ៍អាឡោះអាល័យ មនុស្សជាច្រើនបាននិយាយថា វាជាការលំបាកសម្រាប់​ពួកគេក្នុង​ការ​ចាក​ចេញពីកន្លែងដែលពួកគេធំឡើង និងបានកសាងជីវិតរបស់ពួកគេ ដោយនិយាយថា​ការផ្លាស់ទីលំនៅនឹង​ធ្វើឱ្យពួកគេបាត់បង់របររកស៉ី ហើយបង្ខំពួកគេឱ្យចាប់ផ្តើមពីដើមទី។

“ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​​ណា​ទេ ព្រោះ​ខ្ញុំ​ត្រូវ​តែ​ចាប់​ផ្តើម​ពីដើមទី។ បើ​អ្នក​ធ្វើឱ្យពួក​យើងអស់របររកស៉ី តើ​អ្នក​អាច​សង​ពួកយើង​បាន​ទេ?” សម្តីអ្នកស្រុកម្នាក់។ “យើងធំឡើងបែបនេះ យើងដឹងពីអ្វីដែលយើងឃើញ។ ពិត​ជា​អាច​ទៅ​រួច ខ្ញុំ​ចង់​ជ្រើស​រើស​ស្នាក់​នៅ​ទី​នេះ ព្រោះ​វា​ដូចជា​កន្លែង​ធ្វើ​ការ។ នៅទីនេះ វាដូចជាកណ្តាល​ទីក្រុង។” សម្តីអ្នកស្រុកម្នាក់ផ្សេងទៀត៕ ប្រភព​៖ A24

×