នៅលើទីផ្សារគោល មានតែភាគហ៊ុនចំនួនបីប៉ុណ្ណោះដែលមានការប្រែប្រួលថ្លៃកាលពីថ្ងៃម្សិលមិញ ដោយភាគហ៊ុន ហ្ក្រេនធ្វីន បានកើនឡើង ២០រៀល ខណៈភាគហ៊ុន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និង កំពង់ផែស្វយ័តក្រុងភ្នំពេញ បានធ្លាក់ចុះ ២០រៀលដូចគ្នា។ ភាគហ៊ុនទាំងឡាយដែលសល់បានរក្សាថ្លៃថេរដដែល។
សម្រាប់ទីផ្សារកំណើនវិញ ភាគហ៊ុន ឌីប៊ីឌី បានកើនឡើង ៤០រៀល ខណៈដែល ជេអេសអិល បានងើបឡើងវិញ ដល់ដែនកំណត់អតិបរមាប្រចាំថ្ងៃ ចំនួន ៣៦០រៀលក្នុងមួយហ៊ុន។
សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,០២% នៅថ្ងៃសុក្រ មកត្រឹម ៥៧៦ពិន្ទុ។ តម្លៃជួញដូរសរុបរបស់ទីផ្សារគោលមានចំនួន ១ប៊ីលានរៀល ហើយតម្លៃជួញដូរសរុបរបស់ទីផ្សារកំណើនវិញមានចំនួន ២៦២លានរៀល៕