Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ខេត្តក្រចេះ​ពុល នំ​អន្សមអាំង​៤៤​នាក់ កំពុង​សង្គ្រោះ​

spot_img

​ក្រចេះ​៖ នៅ​ថ្ងៃ​៦ ខែ​ឧសភា ឆ្នាំ​២០១៨​វេលា​ម៉ោង​៦​ល្ងាច មាន​ករណី​ពុល​នំ​អន្សមអាំង​ស្ថិតនៅ​ភូមិ​ប្រម៉ា​ឃុំ​កំពង់​ដំរី​ស្រុក​ឆ្លូង​ខេត្តក្រចេះ​ចំនួន​៤៤​នាក់ ក្នុងនោះ​រងគ្រោះ​ធ្ងន់ធ្ងរ​ចំនួន​២៨​នាក់ ស្រី​២៣​នាក់ និង​រងគ្រោះ​ស្រាល​ចំនួន​១៦​នាក់ ស្រី​៨​នាក់​
​ដែល​ជនរងគ្រោះ​ធ្ងន់ធ្ងរ​កំពុង​សង្គ្រោះ​និង ព្យួរ​សេរ៉ូម​នៅ​មន្ទីរពេទ្យ​។​

​តាម​ការ​សួរ​បំភ្លឺ​ពី​អ្នករងគ្រោះ​ទាំងអស់​បាន​រៀបរាប់ថា​ក្រោយ​ពី​ហូប​នំ​អន្សមអាំង​របស់​អ្នកលក់​ឈ្មោះ​អ៊​-​ធឿង​ភេទ​ស្រី​អាយុ​៥៨​ឆ្នាំ​ដែល​លក់​នៅ​ក្នុង​ភូមិ​កើតហេតុ​បាន​តែ​ប៉ុន្មាន​នាទី​រួច​ក៍មាន​អាកា​រះ​ពុល​តែម្តង​។ ករណី​នេះ​កំលាំង​ជំនាញ​សហការ​ជាមួយ​ប៉ុស្តិ​រដ្ឋបាល​កំពង់​ដំរី​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​ស្រាវ​ជ្រាង​កសាង​សំណុំរឿង​តាម​និតិ​វិធី​។​

​នេះ​ជា​ករណី​ពុក​ទី​២​បន្ទាប់​ពី​អ្នកភូមិ​នៅ​ក្រចេះ​ពុល​ទឹក បណ្តាលឱ្យ​ស្លាប់​ដល់​ទៅ​១១​នាក់​និង​កំពុង​សង្គ្រោះ​ជាង​១៤០​នាក់ គិត​ត្រឹម​ថ្ងៃទី​៧​ឧសភា​ឆ្នាំ​២០១៨​នេះ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×