Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅ​ៗ! សមមុខ​ហើយ ស្នងការ​នគរបាល​ខេត្តកំព​ត បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន៩នាក់ ពាក់ព័ន្ធ​ករ​ណី​សម្លា.ប់​ឆ្កែ៣ក្បាល ធ្វើម្ហូប​ក្លែម

កាលពីម្សិលមិញនេះ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ រឿងរ៉ាវមួយទាក់ទងកម្មករសំណង់មួយក្រុម នៅក្នុងភូមិស្វាយធំ ឃុំគ្រាងអំពិល សង្កាត់កំពង់បាយ ខេត្តកំពត សម្លាប់សត្វឆ្កែ Husky ស្អាតៗទាំងមេ ទាំងកូនចំនួន៣ក្បាល ដើម្បីធ្វើម្ហូប ដែលធ្វើឲ្យម្ចាស់ឆ្កែស្រែកទ្រោយំស្ទើរសន្លប់ ព្រោះតែគាត់ស្រឡាញ់ឆ្កែចាត់ទុកដូចកូន ឃើញថាបានធ្វើឲ្យមហាជនផ្ទុះកំហឹងយ៉ាងខ្លាំងតែម្តង នៅលើបណ្តាញសង្គម។

ទន្ទឹមនឹងនេះផងដែរ ម្ចាស់ឆ្កែដែលមានគណនីហ្វេសប៊ុកឈ្មោះ សំអាងការ ស្រីម៉ៅមង្គល ក៏បានឲ្យដឹងផងដែរថា គាត់មិនចង់បានអ្វីពីក្រុមសម្លាប់ឆ្កែរបស់គាត់ទាំងនោះទេ ប៉ុន្តែ គាត់ចង់ឲ្យពួកគេ មកក្រាបសុំទោសនៅចំពោះមុខផ្នូរសត្វឆ្កែជាទីស្រឡាញ់របស់គាត់។

តែយ៉ាងណាមិញ ក្រោយករណីនេះបានផ្ទុះឡើង ខណៈមហាជនក៏បានថ្កោលទោសធ្ងន់ៗ នៅពេលនេះ ស្នងការនគរបាលខេត្តកំពត បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៩ នាក់ យកទៅធ្វើការសាកសួរ និងស្វែងរកជនដៃដល់ដែលបានសម្លាប់សត្វឆ្កែទាំងនោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ហើយ។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Rangsey Roth បានប្រាប់ឲ្យដឹងនៅលើបណ្តាញសង្គម។

សូមបញ្ជាក់ថា យោងតាមច្បាប់ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ថា ការដើរទាក់លក់ ឬ ទិញ និងពិឃាតសត្វអាណាធិបតេយ្យ គ្មានច្បាប់ទម្លាប់ ផ្ទុយនឹងខ្លឹមសារនៃច្បាប់ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ ដែលនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ តាមមាត្រា១១២, ១១៣, ១១៥ នៃច្បាប់នេះ ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×