Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកម៉ុត ដារ៉ា ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ បានប្រើប្រាសហឹង្សាទៅលើប្រពន្ធ និងនាក់បំរើរួចដកកាំភ្លើងភ្ជង់

ភ្នំពេញ ៖មានរឿងគួរអោយភ្ញាក់ផ្អើលកើតឡើងមួយដោយប្រពន្ធព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញឈ្មោះលោក ម៉ុត ដារ៉ាសុំអន្តរាគមន៍ពីសមត្ថកិច្ចដោយប្តីប្រើអំពើរហឹង្សាមកលើខ្លួននិងនាក់បំរើរួចដកកាំភ្លើងគំរាមភ្ជង់បាញ់សម្លាប់ទៀត។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ១៥០ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមការរៀបរាប់ពីស្រ្តីជាប្រពន្ធ មានឈ្មោះ ហេងមួយគារ បានប្រាប់អោយដឹងថា មុនកើតហេតុខាងលើដោយប្តីរបស់នាងបានចោតទៅលើរូបនាងថាលួចលុយអស់ជាច្រើន តែដោយនាងបានប្រកែកថាមិនបានលួចទេ បន្ទាប់មកប្តីរបស់នាងក៏បានទាញដៃហើយនិងវាយទៅលើរូបនាងរួចដកកាំភ្លើងខ្លីភ្ជង់ត្រង់សៀតផ្ការ រួចរូបនាងភ័យក្លាចក៏ស្រែកអោយគេជួយក្រោយមកក៏នាក់បំរើរត់មកជួយឃាត់តែត្រូវប្តីរបស់នាងបានដកកាំភ្លើងខ្លីមួយដើមទៀតភ្ជង់ទៅលើនាក់បំរើរួចយកនាក់បំរើទៅចាក់សោរជាប់នៅក្នុងបន្ទប់ ជាន់ខាងលើ ដោយឃើញសភាពដូចនេះនារីរងគ្រោះត្រូវជាប្រពន្ធភ័យពេកក៏បានទាក់ទងទៅឪពុកនាងនៅឯខេត្តកំពង់ឆ្នាំងអោយមកជួយទៅលើរូបនាង ក្រោយមកឪពុកនិងម្តាយរបស់នារីរងគ្រោះបានបើករថយន្តចេញពីខេត្តកំពង់ឆ្នាំងរហូតមកដល់ភ្នំពេញ នៅវេលាម៉ោង៨និង៣០នាទីយប់សុំអោយសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីឪពុកម្ដាយរបស់នារីរងគ្រោះចុះមកដល់រួចក៏បាននាំយកទៅផុសឱ្យលោកគ្រូបានរដ្ឋបាលសង្កាត់ទឹកល្អក់ទី២ដើម្បីដាក់ពាក្យបណ្ដឹងទៅបុរសជាប្តី ឈ្មោះ មុតដារ៉ា សុំអោយសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់។សា មេត

×