Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យភោជនីយដ្ឋាននៅកម្ពុជា នៅបន្តរីកចម្រើន និងស្ថិតក្នុងកម្រិតមួយ អាចទទួលយកបាន

ភ្នំពេញ៖ អ្នកជំនាញនៃវិស័យភោជនីយដ្ឋាន បានលើកឡើងថា បើទោះបីជាជំងឺកូវីដ១៩​ កំពុងបន្តឆ្លងរាល​ដាលយ៉ាងណាក៏ដោយ​ ក៏វិស័យម្ហូបអាហារនៅកម្ពុជា មើលជារួម នៅតែបន្តរីកចំរើនទាំងវិស័យភោជនីយដ្ឋានក្នុងស្រុក និងក្រៅស្រុក។

លោក ហេង សេងលី Group CEO ភោជនីយដ្ឋានផាកកាហ្វេ កម្ពុជានៅតែមានសក្តានុពលខ្ពស់​ បើទោះបីជា មានបញ្ហាកូវីដតែយើងនៅតែអាចបើកប្រទេសឡើងវិញបាន ដែលយើងទាំងអស់គ្នាបានមើលឃើញហើយ​ពី​ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាការរកស៊ីរបស់វិស័យឯកជន អាចបន្តបាននៅក្នុងបរិ​បទកូវីដ១៩ ដែលយើងបានឃើញជាក់ស្តែង ក្នុងពេលតែមួយនៅទីក្រុងភ្នំពេញសកម្មភាពពាណិជ្ជកម្មនៅតែ រស់រវើក ជាពិសេសរាជធានីភ្នំពេញកាន់តែរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ។

លោក បន្តថា វិស័យភោជនីយដ្ឋាន បានបើកជាបន្តបន្ទាប់នៅកម្ពុជា ទាំងកណ្តាលរាជធានីភ្នំពេញ និងតំបន់ជំវិញក្រុង ដែលជាផ្នែកមួយបង្ហាញថា ប្រជាជនកម្ពុជា មានចំណូលកើនឡើងជាងមុន និងមានលទ្ធភាពចាយច្រើនជាងមុន។ ចំណែកឯការលក់ក្នុងវិស័យនេះ ជារួម ស្ថិតនៅក្នុងកម្រិតមួយ ដែលអាចទទួលយកបាន។

តំបន់ហ្គ្រេនភ្នំពេញ ជាតំបន់កំពុងអភិវឌ្ឍន៌ជាខ្លាំង ដែលមានទីតាំងនៅលើផ្លូវ ៣០៧ ទល់មុខក្រសួងដែនដី នគររូបនីយកម្ម និង សំណង់ មានភោជនីយដ្ឋាន អាហារដ្ឋានជាច្រើន បានកំពុងបើកសម្ពោធលក់ជាបន្តបន្ទាប់ ដើម្បីបំរើនូវសេចក្តីត្រូវការរបស់ប្រជាជនដែលរស់នៅតំបន់នោះ មិនចាំបាច់ធ្វើដំណើរទៅរកភោជនីយដ្ឋាននៅ​កណ្តាលក្រុងភ្នំពេញដូចមុនទៀតនោះទេ។

គួរបញ្ជាក់ថា វិបិត្តិកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់វិស័យសំខាន់ៗរបស់ប្រទេសកម្ពុជា ពិសេសវិស័យ​ទេសចរណ៍ និងបដិសណ្ឋារកិច្ច សណ្ឋាគារ ផ្ទះសំណាក់​ ភោជនីយដ្ឋាន អាហារដ្ឋាន​ បានព្យួរ​ បណ្តោះអាសន្ន​និងមួយចំនួនបិទ ដោយសារមិនមានភ្ញៀវ។ ប៉ុន្តែក្រោយពីរាជរដ្ឋាភិបាល បានខិតខំរកវ៉ាក់សាំងប្រឆាំង​និង​កូវីដ​១៩ មកចាក់ជូន​ប្រជាពលរដ្ឋ ធ្វើឱ្យមានភាពសុំានៅក្នុងប្រទេសកម្ពុជា រហូតឈានដល់ការប្រកាសរបស់​ប្រមុខរាជរដ្ឋាភិបាលបើកប្រទេស និងស្តាសេដ្ឋកិច្ចឡើងវិញ នាំឱ្យមានសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​ បានធ្វើឱ្យវិស័យភោជនីយដ្ឋានទាំងក្នុងស្រុក និងបរទេសបានបើកសម្ពោធជាបន្តបន្ទាប់៕

×