Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ីបាននិយាយថានឹងវាយប្រហារភាគខាងលិចអ៊ុយក្រែន ខណៈលោក ហ្សេឡែនស្គី ព្រមានពីការបំផ្លិចបំផ្លាញ

កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលលើទីតាំងយោធាអ៊ុយក្រែនដ៏ធំមួយនៅជិតព្រំដែនប្រទេសប៉ូឡូញកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ហើយសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសម្តងទៀត បានធ្វើឱ្យអ្នកស្រុកនៅក្នុងរដ្ឋធានីគៀវ(Kyiv) ភ្ញាក់ផ្អើលខ្លាំង។

រដ្ឋបាលយោធាក្នុងតំបន់ Lviv បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការថែរក្សាសន្តិភាព និងសន្តិសុខ” នៅក្នុងទីក្រុង Yavoriv ។ នេះបើយោងតាមទិន្នន័យបឋម។  រុស្ស៊ីបានបាញ់មីស៊ីលចំនួន ៨ គ្រាប់។

លោក អែនតុន មីរ៉ូណូវិច (Anton Mironovich) អ្នកនាំពាក្យមូលដ្ឋានទ័ពជើងគោក នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយថា “ការវាយប្រហារនេះមិនមានអ្នកស្លាប់ទេ ប៉ុន្តែព័ត៌មានអំពីអ្នករបួស និងរបួសកំពុងត្រូវបានបញ្ជាក់ឱ្យបានច្បាស់លាស់”។ រោងចក្រទំហំ 360 គីឡូម៉ែត្រការ៉េ ដែលមានចម្ងាយតិចជាង 25 គីឡូម៉ែត្រពីព្រំដែនប៉ូឡូញ គឺជាកន្លែងដ៏ធំបំផុតមួយរបស់ប្រទេសអ៊ុយក្រែន និងធំបំផុតនៅភាគខាងលិចនៃប្រទេស។ អ៊ុយក្រែនធ្វើសមយុទ្ធភាគច្រើនជាមួយបណ្តាប្រទេសនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងនៅទីនោះ។

អភិបាលក្រុងមួយទៀតនៅភាគខាងលិចអ៊ុយក្រែន លោក Ivano-Frankivsk បាននិយាយថា ទាហានរុស្ស៊ីក៏បានបន្តវាយលុកអាកាសយានដ្ឋានរបស់ខ្លួនផងដែរ ដោយមិនមានរបាយការណ៍បឋមអំពីអ្នកស្លាប់ និងរបួសនោះទេ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ាឡូឌៀមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បានព្រមានកងកម្លាំងរុស្ស៊ីថា ពួកគេប្រឈមមុខនឹងការប្រយុទ្ធគ្នារហូតដល់ស្លាប់ ប្រសិនបើពួកគេព្យាយាមកាន់កាប់រដ្ឋធានី Kyiv ខណៈដែលសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសម្តងទៀតបានធ្វើឱ្យអ្នកស្រុកមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃអាទិត្យ។

លោកប្រធានធិបតីអ៊ុយក្រែនថ្លែងថា៖”ប្រសិនបើពួកគេសម្រេចចិត្តទម្លាក់គ្រាប់បែក ហើយគ្រាន់តែលុបប្រវត្តិសាស្រ្តនៃតំបន់នេះ … ហើយបំផ្លាញពួកយើងទាំងអស់គ្នា អ៊ីចឹងពួកគេនឹងចូលទៅក្នុងទីក្រុង គៀវ (Kyiv) ប្រសិនបើនោះជាគោលដៅរបស់ពួកគេ អនុញ្ញាតឱ្យពួកគេចូលមក ប៉ុន្តែពួកគេនឹងត្រូវរស់នៅលើទឹកដីនេះដោយខ្លួនឯង»។

ទីក្រុងមូស្គូបដិសេធមិនកំណត់គោលដៅវាយប្រហារលើជនស៊ីវិលចាប់តាំងពីការឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី 24 ខែកុម្ភៈ។ រុស្សីបានស្តីបន្ទោសអ៊ុយក្រែនចំពោះការប៉ុនប៉ងបរាជ័យក្នុងការជម្លៀសជនស៊ីវិលចេញពីទីក្រុងដែលឡោមព័ទ្ធ ការចោទប្រកាន់អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចបដិសេធយ៉ាងដាច់អហង្ការ៕ ប្រភព​៖ រ៉យទ័រ៕

×