Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ានី : តើមានពេលលំបាកណាមួយដែលគ្មានវត្តមានគណបក្សប្រជាជនកម្ពុជានៅជួយដោះស្រាយបញ្ហាជាមួយគ្នា?

ភ្នំពេញ : អ្នករំដោះប្រជាជនចេញពីរបបខ្មែរក្រហមឲ្យមានជីវិតទី២ គឺគណបក្សប្រជាជនកម្ពុជា។ ការចរចារស្វែងរកសន្តិភាពក៏គណបក្សប្រជាជនកម្ពុជា។ ការនាំមកនូវសន្តិភាពពេញលេញក៏គណបក្សប្រជាជនកម្ពុជា។ ការគ្រប់គ្រងស្ថានការពេលមានជម្លោះឈ្លានពានពីប្រទេសជិតខាងក៏គណបក្សប្រជាជនកម្ពុជា។ ការគ្រប់គ្រងជំងឺកូវីដ១៩ក៏គណបក្សប្រជាជនកម្ពុជា។ ការចាក់វ៉ាក់សាំងការពារជីវិតប្រជាជនពីជំងឺកូវីដ១៩ ក៏គណបក្សប្រជាជនកម្ពុជា។ នេះជាការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាអគ្គលេខាធិការគណៈចលនាមហាជន នៅក្នុងកម្មវិធីសំណេះ សំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ។

ឯកឧត្តម ហ៊ុន ម៉ានី បានចោទជាសំណួរថា តើមានពេលលំបាកណាមួយ ដែលគ្មានវត្តមានគណបក្សប្រជាជនកម្ពុជា នៅជួយដោះស្រាយបញ្ហាជាមួយគ្នា? គឺជាសំនួរដែលឯកឧត្តម ហ៊ុន ម៉ានី សួរទៅកាន់សមាជិក សមាជិកា ជាកម្មាភិបាលរបស់គណបក្សប្រជាជនកម្ពុជាក្នុងខេត្តស្វាយរៀង នាឱកាសពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ក្នុងរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្ត នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។ ការតាំងជាសំណួរនេះ ធ្វើឡើងខណៈពេលដែលឯកឧត្តម គូសបញ្ជាក់ជូនដល់អង្គពិធី ពីសមត្ថភាពក្នុងការដឹកនាំគ្រប់ជ្រុងជ្រោយប្រកប ដោយទស្សនៈវិជ្ជា របស់គណបក្សប្រជាជនកម្ពុជា ពីមួយដំណាក់ កាលទៅមួយដំណាក់កាល។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា «អ្នករំដោះ ប្រជាជនចេញពីរបបកាប់សម្លាប់ខ្មែរក្រហមឲ្យមានជីវិតទី២ គឺគណបក្សប្រជាជនកម្ពុជា ការចរចារស្វែងរកសន្តិភាពក៏គណបក្ស ប្រជាជនកម្ពុជាការនាំមកនូវសន្តិភាពពេញលេញក៏គណបក្សប្រជាជនកម្ពុជា ការគ្រប់គ្រងស្ថានការពេលមានជម្លោះឈ្លានពានពីប្រទេសជិតខាងក៏គណបក្សប្រជាជនកម្ពុជាការគ្រប់គ្រងជំងឺកូវីដ ១៩ ក៏គណបក្សប្រជាជនកម្ពុជា ការចាក់វ៉ាក់សាំងការពារជីវិតប្រជាជនពីជំងឺកូវីដ១៩ ក៏គណបក្ស ប្រជាជនកម្ពុជា។ តើមានពេលលំបាកណាមួយដែលគ្មានវត្តមាន គណបក្សប្រជាជនកម្ពុជា?»

ទន្ទឹមនឹងការបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់គណបក្សប្រជាជនកម្ពុជា ចំពោះការការពារផលប្រយោជន៍ប្រជាជន និងការបន្តនៅជាប់ជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ ឯកឧត្តម ហ៊ុន ម៉ានី បានយកឱកាសនេះ ថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្សប្រជាជនគ្រប់ៗរូប ដែលបានផ្តល់ជំនឿទុកចិត្ត និងបន្តគាំទ្រឥតងាករេចំពោះការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ និងផែនការសកម្មភាពនានា ដែលបានដាក់ចេញ ដើម្បីរួមគ្នាធានាបាននូវភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជា៕ រក្សាសិទ្ធិដោយ : ចេស្តារ

×