Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោសបុរសជនជាតិចិន៣នាក់ ដាក់គុកក្នុងម្នាក់ៗ អស់់មួយជីវិត ពាក់ព័ន្ធនឹងការ រក្សាទុក ជួញដូរគ្រឿងញៀនជាង១ គីឡូក្រាម

ភ្នំពេញ : សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២២ បានប្រកាសសាលក្រម ផ្តន្ទាទោស ជនជាប់ចោទជនជាតិចិនចំនួន៣ នាក់ ដាក់ពន្ធនាគារ កំណត់ ក្នុងម្នាក់ៗ អស់មួយជីវិត និង ពិនិយជាប្រាក់ក្នុងមកម្មាក់ៗ ចំនួន ១០០ លានរៀល ដាក់ចូលក្នុងថវិកាជាតិ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក និង ជួញដូរគ្រឿងញៀន ជាង ១៦ គីឡូក្រាម ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ អំឡុងឆ្នាំ ២០២០ ។

លោកស្រី សាយ ស្រីល័ក្ខណ៍ ប្រធានក្រុមប្រឹក្សាក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ ៣ នាក់ខាងលើមាន៖ ទី១ ឈ្មោះ ZI SIBEI ហៅ ស៊ីន អាយុ ៤៩ ឆ្នាំ ។ ទី២ ឈ្មោះ BA YUN អាយុ ២៤ ឆ្នាំ ។និងទី៣ ឈ្មោះ HOU TAO ហៅ ជី អាយុ ២៤ ឆ្នាំ។

ពួកគេ ត្រូវបានជាប់ចោទពីបទ: ជួញដូរគ្រឿងញៀន ដោយខុសច្បាប់ នូវ សារធាតុញៀន តាមមាត្រា ៤០ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០២០ នៅចំណុច មុខបន្ទប់ ជួល ផ្លូវលេខ ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ៤៥ ក្រាមទម្ងន់ ១៣៨៩.៤៣ ក្រាម – ថ្នំាគ្រាប់ (WY) ២៩,២១ ក្រាម – អ៊ិចស្តាស៊ី ៣៤,៩០ ក្រាម – ជញ្ជីងថ្លឹង ០១ គ្រឿង និង ទូរស័ព្ទ ០២ គ្រឿង៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×