Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​អន្តរាគមន៍​ក្រុង​ពោធិ៍សាត់​ បង្ក្រាប​ និង​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​៣​ករណី​ ចំនួន​១០​នាក់​

​ពោធិ៍សាត់​ ៖​ កម្លាំង​អន្តរាគមន៍​នៃ​អធិការដ្ឋាន​ក្រុង​ពោធិ៍សាត់​ នៅ​យប់​ថ្ងៃអាទិត្យ​ ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០២២​ បាន​ចុះ​បង្ក្រាប​ក្មេង​ទំនើង​បង្ក​អសន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​ក្រុង​ពោធិ៍សាត់​ចំនួន​០៣​ករណី​នៅ​កន្លែង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​ ។​

តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា​ កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​បាន​ចុះ​ល្បាត​បង្ក្រាប​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​៣​ក្រុម​ មាន​គ្នា​ចំនួន​១០​នាក់​និង​វត្ថុ​តាង​ម៉ូតូ​ចំនួន​៦​គ្រឿង​ ដាវ​ចំនួន​២​ដើម​ កាំបិត​បាំង​តោ​ចំនួន​១​ នៅ​កន្លែង​ផ្សេង​គ្នា​ ។​

​ករណី​ទី​១-​ នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៥​ ស្ថិត​នៅ​ភូមិ​ថ្នល់បំបែក​ សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ ១-​ឈ្មោះ​ ហែម​ វ​ណ្ណះ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​ឪម៉ាល់​ សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​។​ ២-​ឈ្មោះ​ កែវ​ ប៊ុ​ន​ថៃ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​ក្រាំង​តា​សែន​ សង្កាត់​ព្រៃ​ញី​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ និង​វត្ថុ​តាង​ដាវ​ចំនួន​០១​ដើម​ នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​នៅ​ថ្ងៃ​ដដែល​។​

​ករណី​ទី​២-​ នៅ​ចំណុច​គល់​ស្ពានថ្ម​ត្រោ​យ​ខាងកើត​ ស្ថិត​នៅ​ភូមិ​ស្ពានថ្ម​ សង្កាត់​ព្រៃ​ញី​ ក្រុង​ពោធិ៍សាត់​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ ១-​ឈ្មោះ​ ម៉ៅ​ សំណាង​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ រស់នៅ​ភូមិ​ស្ទឹងតូច​ សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​។​ ២-​ឈ្មោះ​ ធូ​យ​ គឹ​ម​លេង​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ រស់នៅ​ភូមិ​បឹង​ ឃុំ​បឹង​កន្ទួត​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ និង​វត្ថុ​តាង​កាំបិត​បាំង​តោ​ចំនួន​០១​ វេលា​ម៉ោង​១១​និង​៥៥​នាទី​នៅ​ថ្ងៃ​ដដែល​។​

​ករណី​ទី​៣-​នៅ​ចំណុច​ផ្សារ​ភួ​ពុ​យ​ ស្ថិត​នៅ​ភូមិ​ពោធិ​តា​កួយ​ សង្កាត់​លលកស​ ក្រុង​ពោធិ៍សាត់​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​ ៖
​១-​ឈ្មោះ​ បឿន​ ពិ​សិទ្ធ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​ដូង​ជ្រុំ​ សង្កាត់​ព្រៃ​ញី​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​។​ ២-​ឈ្មោះ​ ញ៉ែ​ម​ គី​លី​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​ស្វាយ​អាត់​ សង្កាត់​ស្វាយ​អាត់​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​។​ ៣-​ឈ្មោះ​ យ៉ុ​ង​ សម្រស់​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ រស់នៅ​ភូមិ​ចំការ​ចេក​ខាងជើង​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​។​ ៤-​ឈ្មោះ​ ហៃ​ គឹ​ម​អេ​ង​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​រ៉ា​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​។​ ៥-​ឈ្មោះ​ វន្ត​ ទិ​ត្យ​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ រស់នៅ​ភូមិ​ក្រាំង​ពភ្លាក់​ សង្កាត់​ស្វាយ​អាត់​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​។​ ៦-​ឈ្មោះ​ ហេង​ ចាន់​វិច្ឆិកា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​ដប់​បាត​ សង្កាត់​លលកស​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ និង​វត្ថុ​តាង​ម៉ូតូ​ចំនួន​០៦​គ្រឿង​ ដាវ​ចំនួន​០១​ដើម​ កាលពី​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤​ខែមីនា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​១០​នាក់​រួម​និង​វត្ថុ​តាង​សមត្ថកិច្ច​ បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×