ភ្នំពេញ : នៅថ្ងៃទី១៤ ខែមីនា នេះ មនុស្សចំនួន ២៤នាក់ បានស្លា.ប់ និងរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅលើរាជធានី ខេត្ត ចំនួន១០។ ក្នុងចំណោម ២៤នាក់នោះ គឺមានអ្នកស្លាប់ចំនួន ១០នាក់ និងរងរបួសចំនួន ១៤នាក់ ។
បើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិទទួលបានបង្ហាញថា គិតត្រឹមម៉ោង ៤រសៀល នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន ១៣លើក បណ្តាលឲ្យមនុស្សចំនួន ១០នាក់បានស្លា.ប់ និងរងរបួសចំនួន ១៤នាក់ ដោយក្នុងនោះរងរបួសធ្ងន់ចំនួន ១១នាក់ និងរបួសស្រាលចំនួន ៣នាក់។

ប្រភពដដែលបានបន្តថា គ្រោះថ្នាក់ចរាចរណ៍ទាំង ១៣លើក បានកើតនៅរាជធានី ខេត្តចំនួន ១០ រួមមានៈ នៅរាជធានីភ្នំពេញ របួសចំនួន ៧នាក់ , ខេត្តស្វាយរៀង ស្លា.ប់ ២នាក់។ ខេត្តបន្ទាយមានជ័យ ស្លា.ប់ ២នាក់ និងរបួស ១នាក់ , ខេត្តកំពង់ស្ពឺ ស្លា.ប់ ១នាក់ និងរបួស ១នាក់ , ខេត្តកណ្តាល ស្លា.ប់ ១នាក់ និងរបួស ១នាក់ , ខេត្តក្រចេះ ស្លា.ប់ ១នាក់ និងរបួស ១នាក់ , ខេត្តព្រៃវែង ស្លា.ប់ ១នាក់ និងរបួស ១នាក់ , ខេត្តសៀមរាប ស្លា.ប់ ១នាក់ , ខេត្តព្រះសីហនុ ស្លា.ប់ ១នាក់ និងខេត្តស្ទឹងត្រែង របួស ២នាក់ ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ





