Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ ៖ បាតុករ​ទាមទារ​រៀបចំ​ការបោះឆ្នោត​ចេញ​ឱសានវាទ​

spot_img

ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​ឲ្យដឹង​នៅ​ថ្ងៃ​ទី ៧ ខែ​ឧសភា​ថា ក្រុមបាតុករ​ទាមទារ​រៀបចំ​ការបោះឆ្នោត​នៅ​ថៃ បានទាមទារ​ការដាក់​ចេញ​ឱសានវាទ ក្នុង​រង្វង់​៧​ថ្ងៃ ឲ្យ​រដ្ឋការ​យោធា​ថៃ​ត្រូវ​កំណត់​ពេលវេលា​បោះឆ្នោត ពុំនោះសោត​នឹង​ត្រូវ​ប្រឈមមុខ​នឹង​បាតុកម្ម​យ៉ាង​គគ្រឹកគគ្រេង​នៅ​ពីមុខ​អគារ​រដ្ឋាភិបាល​។​

ឧត្តមសេនីយ៍ប្រា​យុទ្ធ ចាន់​អូ​ចារ​

​មុន​នោះ​នៅ​ថ្ងៃ ៥ ខែ​ឧសភា បាតុករ​រាប់រយ​នាក់​បាន​ចូលរួម​ក្នុង​ការប្រមូលផ្តុំ​រៀបចំ​ដោយ​ក្រុម​ស្តារ​លទ្ធិប្រជាធិបតេយ្យ (DRG) រៀបចំឡើង​ក្នុង​ឧទ្យាន​សកល​វិទ្យាល័យ Tammasat ដែល​ជា​មូលដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​របស់​កងកម្លាំង​ទាមទារ​ប្រជាធិបតេយ្យ​នៅ​ថៃ ។​

​ថ្លែង​ក្នុង​ព្រឹត្តិការណ៍​នេះ បណ្តា​មេ​ក្រុមបាតុករ​លើកឡើង​ថា ឧត្តមសេនីយ៍ប្រា​យុទ្ធចា​ន់​អូចារ ដែល​ជា​មេដឹកនាំ​រដ្ឋការ​យោធា ត្រូវ​កំណត់​ពេលវេលា​បោះឆ្នោត​មុន​ឱកាស​ប្រារព្ធ​ពិធី​រំលឹក​ខួប​លើក​ទី ៤ ថ្ងៃ​ផ្ទុះ​រដ្ឋប្រហារ​យោធា 22/5/2014-22/5/2018 ។​

​ដោយឡែក​រដ្ឋការ​យោធា​ថៃ បាន​ព្រមាន​ថា បាតុករ​ត្រូវ​ទទួលខុសត្រូវ​ប្រសិន​បើ​ការជួបជុំ​របស់​ពួកគេ​បំណង​បង្ក​ចលាចល និង​ធ្វើឲ្យ​អស្ថិរភាព​សង្គម ។ កម្លាំង​សន្តិសុខ និង​កងទ័ព​ក៏​ត្រូវបាន​បញ្ជា​ឲ្យ​ត្រៀម​បម្រុង​ដើម្បី​ប្រឈមមុខ​នឹង​លទ្ធភាព​ដែល​ស្ថានការណ៍​វិវឌ្ឍន៍​ហួស​ពី​ការគ្រប់គ្រង​បាន ៕ សូ​យ​ន​

spot_img
×