Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីគួរតែគិតឡើងវិញអំពីខ្សែសង្វាក់ផ្គត់ផ្គង់វត្ថុធាតុដើម-RBC

អ្នកវិភាគនៅ ក្រុមហ៊ុនRBC បានសរសេរនៅក្នុងកំណត់ត្រាមួយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនផលិត
រថយន្តអគ្គិសនីប្រហែលជាត្រូវគិតឡើងវិញអំពីប្រភពវត្ថុធាតុដើម ខណៈថ្មីៗនេះ មានការកើនឡើងនូវតម្លៃទំនិញ ដោយសារតែការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ហើយបានដាក់សម្ពាធលើប្រាក់ចំណេញរបស់ពួកគេ។

តម្លៃលើវត្ថុធាតុដើម រាប់ចាប់​ពី​ប្រេង​រហូត​ដល់​លោហធាតុ ​ដូច​ជា​នីកែល និង​ប៉ាឡាដ្យូម ដែល​ប្រើ​ក្នុង​ការ​ផលិត​រថយន្ត​អគ្គិសនី​បាន​ហាក់កើនឡើងយ៉ាងគំហុក ដោយសារតែ​វិបត្តិ​នៅ​អ៊ុយក្រែន​នៅអូសបន្លាយ។

លោក ជូសេហ្វ ស្ពាក់ (Joseph Spak) អ្នកវិភាគ RBC បានសរសេរនៅក្នុងកំណត់ត្រាថា “គ្រាន់តែបើកភ្លើងនៅក្នុងរោងចក្រ និងការដឹកជញ្ជូនទំនិញមានតម្លៃកាន់តែច្រើនឥឡូវនេះ ហើយជាសម្ពាធតម្លៃមួយ” ។ ការកើនឡើងតម្លៃជាបន្តបន្ទាប់នៃតម្លៃវត្ថុធាតុដើម ដែលហាក់បីដូចជាកើនខ្លាំង ជាងភាពតក់ស្លុតក្នុងរយៈពេលខ្លី អាចក្លាយជាបញ្ហាមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្ត ខណៈក្រុមហ៊ុនមួយចំនួនបានកម្រិតពីសកម្មភាពរបស់ខ្លួនដោយសារតម្លៃកើនឡើង។

លោក Spak បានសរសេរថា “ទោះជាយ៉ាងណា មេរៀនសម្រាប់រថយន្តគឺត្រូវគិតឡើងវិញនូវខ្សែ
សង្វាក់តម្លៃ ជាពិសេសនៅពេលដែលឧស្សាហកម្មនេះផ្លាស់ទីទៅរថយន្តអគ្គិសនី” ដោយកត់សំគាល់ថាតម្លៃសារធាតុ នីកែលនាពេលថ្មីៗនេះ អាចកើនឡើងតម្លៃ 1,000-2,000 ដុល្លារ​ទៅនឹងអាគុយសាកថ្មសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី។

លោកបានបន្ថែមថា តម្លៃធាតុផ្សំផ្សេងៗទៀត រួមទាំងលីចូម នីកែល cobalt និងទង់ដែង អាចផ្លាស់ប្តូរ “ច្រើន” ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយសារភាពមិនស៊ីគ្នានៃតម្រូវការ និងការផ្គត់ផ្គង់។ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនបាននិយាយកាលពីថ្ងៃអាទិត្យថា សូម្បីតែក្រុមហ៊ុនអគ្គីសនីឈានមុខគេ Tesla ក៏កំពុងមើលឃើញអតិផរណា “ដ៏សំខាន់” សម្រាប់វត្ថុធាតុដើម និងការដឹកជញ្ជូន៕ ប្រភព៖ រ៉យទ័រ

×