មួយរយៈចុងក្រោយនេះ តារាសម្ដែងដ៏មានប្រជាប្រិយភាពអ្នកនាង សារ៉ាយ សក្ខណា បានធ្វើឱ្យអ្នកគាំទ្រងឿងឆ្ងល់យ៉ាងខ្លាំង ខណៈដែលអ្នកនាង តែងតែបង្ហោះសារសោកសៅ ខណៈដែលទាំងការងារ និងជំនួញរបស់នាង កំពុងទទួលការគាំទ្រ ។
ជាក់ស្ដែងថ្មីៗនេះ តារាសម្ដែងកូនមួយខាងលើបានសរសេរសារសោកសៅមួយទៀតនៅលើគណនីហ្វេសប៊ុករបស់នាងថា «Miss so much. Why? I want to stop that feeling» មានន័យថា «នឹកខ្លាំងណាស់ ហេតុអ្វីមិនអាចបញ្ឈប់អារម្មណ៍មួយនេះបាន? » ដែលសារនេះកាន់តែធ្វើឱ្យអ្នកគាំទ្រងឿងឆ្ងល់ថា តើអ្នកនាង សារ៉ាយ សក្ខណា មានកង្វល់អ្វីឱ្យប្រាកដ ប៉ុន្តែជាមួយគ្នានេះ ក៏មានអ្នកគាំទ្រមួយចំនួនកាត់យល់ថា ប្រហែលជានាងនឹកប្ដីរបស់ខ្លួន ដែលកំពុងរស់នៅក្រៅប្រទេស ខណៈដែលនាងកំពុងរស់នៅក្នុងប្រទេសដើម្បីមើលការខុសត្រូវហាងកែសម្ផស្ស ៕ សាវុធ